ភរិយាសម្ដេច ហ៊ុន សែន នាំភរិយាលោក ប្រាយុទ្ធ ទៅទស្សនា…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១កម្ពុជា និងជាភរិយាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករជ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបដិសណ្ឋារកិច្ច លោកជំទាវ សាស្រ្តាចារ្យ ណារ៉ាផន ច័ន្ទអូឆា ភរិយា ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករជ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ក្នុងដំណើរអញ្ជើញអម ទស្សនាការសម្តែងរបាំសិល្បៈរបស់សិស្សសាលាមធ្យមវិចិត្រសិល្បៈ នៅសកលវិទ្យាល័យវិចិត្រសិល្បៈ និងទស្សនាប្រាសាទព្រះកែវមរកត ក្នុងព្រះមររាជវាំង។

សូមបញ្ជាក់ថា លោកជំទាវ ណារ៉ាផន ច័ន្ទអូឆា បានអមដំណើរឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង