ពិតជាគួរឲ្យគោរពមែន! សូម្បីតែសម្តេចមានធុរៈសំខាន់ត្រូវដឹកនាំគណៈប្រតិភូទៅប្រទេសចិនហើយក៏សម្តេចនៅតែឆ្លៀត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលពិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះរួមមាន៖  វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា សរុបចំនួន ៣,៩៨៦នាក់។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរចំពោះនិស្សិតជ័យលាភីនាថ្ងៃនេះទាំងអស់ ហើយសម្តេចពិតជាមានមោទភាពដែលថ្ងៃនេះ យើងទទួលបានធនធានមនុស្សជាបន្តទៀតក្នុងវិស័យសុខាភិបាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ថ្ងៃនេះបន្ទាប់ពីប្រគល់ជូនដល់សញ្ញាបត្ររួច សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅប្រទេសចិន ដើម្បីចូលរួមពិព័ណ អាស៊ានចិន ដោយត្រូវឡើងយន្តហោះនៅម៉ោង៩:៣០នាទីព្រឹកនេះ តែដោយសាតែការសន្យា និងជាកាផ្តល់កិត្តិយសដល់និស្សិតយើង សម្តេចបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតយើងសិន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវសារជាថ្មីទៀតអោយគ្រូពេទ្យទាំងអស់ត្រូវតែគោរពវិជ្ជាជីវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ។ សម្តេចក៏បានបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពស្ត្រីដែលជាកម្មការនី ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ពេលឆ្លងទន្លេ គឺយើងបានត្រៀមថវិកាសំរាប់ជួយពួកគាត់ផងដែរ ជាពិសេយើងនឹងបន្តបង្កើតគ្លីនីក និងមណ្ឌលសុខភាពបន្ថែមតាមបណ្តារោងចក្រ និងកន្លែងផ្សេងៗទៀត។ សម្តេចតេជោក៏បានមានប្រសាសន៍ផងដែថា នៅក្នុងអំឡុងពេលដែលសម្តេចអញ្ជើញទៅប្រទេសចិននោះ សម្តេចនឹងស្នើសុំបន្ថែមនូវសំភារៈសុខាភិបាលមួយចំនួនទៀត ដើម្បីពង្រឹងវិស័យសុខាភិបាលតាមបណ្តាមន្ទីរពេទ្យបង្អែកនានារបស់ប្រទេសកម្ពុជា អោយកាន់តែល្អប្រសើរបន្តែទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះបន្ថែមទៀត ដើម្បីអោយកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ហើយសម្តេចក៏សូមចូលរួមអបអរសាទរ ចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅពេលនេះ នឹង សូមអោយទទួលបានការងារ និង ភាពជោគជ័យបន្តបន្ទាប់ទៀត។

មុននឹងបញ្ចប់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នឹងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយក្រៃលែង៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង