វិធីព្យាបាល បញ្ហាខ្មៅត្រង់រង្វង់ភ្នែក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តើអ្នកធ្លាប់មានបញ្ហាភ្នែកខ្មៅ  ដែររឺទេ? វាជាបញ្ហាមួយ ដែលអាច បាត់បង់សម្រស់បានដែរ ចំពោះ មនុស្សគ្រប់គ្នា ទាំងប្រុស ទាំងស្រី។ ខាងក្រោមនេះគឺជា មូលហេតុ និងវិធីព្យាបាល បញ្ហាភ្នែកខ្មៅ ៖

   មូលហេតុ៖ ដូចជាសត្វខាំ ប្រតិកម្មជាមួយរបបអាហារ បញ្ហាធ្មេញ

-រោគសញ្ញា៖ ហើម ឈឺចាប់ត្រង់ បរិវេណភ្នែក  ឈឺក្បាល ពេលខ្លះក៏ព្រិលភ្នែកក៏មានដែរ

-ដំណោះស្រាយពីការព្យាបាលបញ្ហាភ្នែកខ្មៅ៖

១)ទឹកកក៖ ទឹកកក ជួយព្យាបាលបញ្ហា អាការៈឈឺចាប់ និងហើមបាន។ ដូច្នេះអ្នកអាច យកដុំទឹកកកតូចមួយ រុំនឹងកន្សែង រួចញីតិចៗ ចំភ្នែកខ្មៅ។ ប៉ុន្តែមិនមែន យករបស់របរដែលត្រជាក់ខ្លាំង ក្នុងទូរទឹកកកដូចជា សាច់សត្វ មកស្អំត្រង់ បរិវេណនោះទេ។ អ្នកអាចដាក់ស្អំទឹកកក ជារៀងរាល់ម៉ោង ដើម្បីអាចកាត់បន្ថយភ្នែកខ្មៅបាន។


២) សម្អាតបរិវេណត្រង់ភ្នែកខ្មៅ៖ អ្នកអាចយកសាប៊ូទន់ៗ មកលាងសម្អាតជាមួយទឹក ត្រង់បរិវេណភ្នែកខ្មៅ។ ការធ្វើបែបនេះ អាចជួយសម្អាតពី មេរោគដែលជាប់ស្បែកបានថែមទៀត ។


៣)ប្រេងធម្មជាតិ៖ អ្នកក៏ធ្លាប់ដឹង ដែរចំពោះប្រេងអ៊ូលីវ មានប្រយោជន៏ជាច្រើន សំរាប់សារពាង្គកាយ ជាពិសេសនោះវា ក៏អាចជួយ បញ្ហាភ្នែកខ្មៅបានដែរ ។ ដូច្នេះអ្នកអាចយកវា មកលាបត្រង់បរិវេណនោះ និងជួយបន្ថយការឈឺចាប់បានមួយកំរិត។


៤)ដំឡូងបារាំងឆៅ៖ យកដំឡូងបារាំង មកចិតស្តើងៗ រួចមកបិទ និងទុកប្រហែល១៥នាទី វាក៏អាចកាត់ស្បែកខ្មៅបានដែរ។

៥)ត្រសក់៖ អ្នកក៏អាចចិត ត្រសក់ស្តើងៗ មកបិទដូចដំឡូងបារាំងដែរ  ជាពិសេសនោះ ត្រសក់វា មានជាតិត្រជាក់ និងជួយអោយភ្នែកខ្មៅ ត្រលប់មកជាភ្នែកស្អាតធម្មតាវិញ។

 

៦)កញ្ចប់តែ៖ ដាក់កញ្ចប់តែចូល ទៅក្នុងទឹកកំពុងពុះ និងជួនកាលអ្នកអាចដាក់វា ក្នុងទូរទឹកកក អោយត្រជាក់រួច យកមកស្អំត្រង់ ភ្នែកខ្មៅ។


៧) វីតាមីន C ៖ មានក្នុងផ្លែឈើ ដូចជា ស្តុបបឺរី ក្រូច ផ្លែប៉ោម  ត្របែក អ្នកអាចយកបរិភោគបាន ដើម្បីជួយកាត់បន្ថយ បញ្ហាភ្នែកខ្មៅបាន។

៨)ម្នាស់៖  អ្នកក៏អាចកិនម្នាស់ អោយក្លាយជាទឹក រួចយកពិសារ វាមានរសជាតិឆ្ងាញ់ហើយ ជួយព្យាបាលភ្នែកខ្មៅបានទៀត។

នេះគឺជាការព្យាបាល បញ្ហាភ្នែកខ្មៅ អ្នកមិនចាំបាច់ ចំណាយថវិកា ទៅវះកាត់អ្វីច្រើននោះទេ គ្រាន់តែ យករបស់របរ និងផ្លែឈើ ធម្មជាតិក្នុងផ្ទះ មកព្យាបាល វាក៏អាចជួយអ្នក អោយបំបាត់ភ្នែកខ្មៅបានដែរ។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង