គួរឲ្យអាសូរដល់យុវជនខ្មែរណាស់! អាយុនៅក្មេងៗសោះ មិនគួរមកខូចអនាគតដោយសារតែ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ម៉ោង១៩និង៣០ នាទី កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ រួមមានកម្លាំងសាលាខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កម្លាំងសាលាសង្កាត់ និងកម្លាំងប៉ុស្តិ៍និរោធ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទះ និងការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ មានសារធាតុញៀននៅជាប់ខ្លួន ។ ក្នុងនោះ ជនសង្ស័យឈ្មោះកែវ ភ័ស្គ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ និងជនសង្ស័យឈ្មោះសន សំណាង ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ ទាំង២នាក់ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ១៨កញ្ចប់(២កញ្ចប់ថង់ធំល្មម,១៦កញ្ចប់ថង់តូច) -ម៉ូតូ០១គ្រឿងម៉ាកHonda Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FT-៧៨១៩ លេខតួ-ម៉ាសុីន ៥០៨៩១៩២។
ទូរស័ព្ទដៃ០២គ្រឿង (ម៉ាក iPhone៥ ពណ៌សលេខសុីម០៦៩ ៩៧៤៨៩៨ និងម៉ាក សាមសុង ពណ៌ខ្មៅគ្មានសុីម) និងលុយខ្មែរ១៤មុឺនរៀល។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅឃុំខ្លួននៅអធិការនគរបាលខណ្ឌ ដើម្បីកសាងសំណុំឯកសារ ចាត់ការតាមផ្លូវច្បាប់ ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង