គួរឲ្យអាណិតណាស់! ប្តីប្រពន្ធជាគ្រូបង្រៀពីរនាក់ ត្រូវភ្លើងឆេះផ្ទះខណៈដែលពួកគាត់ទៅធ្វើអនុរក្សនៅទីរួមខេត្ត(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បាត់ដំបង៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះមួយខ្នងដែលមានទំហំ ប្រាំបួន គុណ ប្រាំមួយម៉ែត្រដំបូលស័ង្កសីជញ្ជាំងក្តា បណ្តាលឲ្យឆេះខូចខាងទាំងស្រុង។ ហេតុការណ៍អគ្គីភ័យនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រហែល បួន ទៀបភ្លឺ​ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចភូមិទួលបល្ល័ង្គ ឃំុគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ជុំ សុភ័ក្ត ត្រូវជាប្តី អាយុ ៣២ឆ្នាំ និងប្រពន្ធ ឈ្មោះ ឌិន​ សារឿន អាយុ៣១ឆ្នាំ មានមុខរបរជាគ្រូបង្រៀនទាំងប្តីទាំងប្រពន្ធ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺប្រហែលបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ទើបណ្តាលឲ្យរងការខូចខាត ផ្ទះនិិងរបស់របរគ្រឿងសង្ហារឹមក្នុងផ្ទះឆេះទាំងស្រុង បែបនេះ ។ ទ្រព្យសម្បត្តិដែលឆេះទាំងអស់នោះមិនទាន់អាចវាយតម្លៃថាអស់ចំនួនប៉ុន្មាននោះទេ។

គួររំលឹងផងដែរ ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធ នៅខណៈពេលកើតហេតុគឺមិនបានស្ថិតនៅគេហដ្ឋានរបស់ខ្លួននោះទេ គឺអ្នកទាំងពីរបានទៅទីរួមខេត្តបាត់ដំបង ដើម្បីធ្វើជាអនុរក្សក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ​ ហើយបានចាក់សោរទុកចោល។ ជាចុងក្រោយអត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង