គួរឲ្យអាណិតណាស់! ថ្ងៃនេះគ្រាន់តែរបួសធ្ងន់ មិនដឹងថ្ងៃក្រោយទៅជាយ៉ាងណាទេ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ ខណៈដែលមានសតិមិនប្រក្រតី គ្មានញាតិផៅ ដើរស្នាក់អាស្រ័យតាមចិញ្ចើមផ្លូវច្រើនខែឆ្នាំកន្លងមកហើយ កន្លងមកតែបញ្ចេញសកម្មភាពធ្វើទារុណកម្មខ្លួនឯង ញឹកញាប់ រហូតមកដល់វេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នេះបុរសខាងលើ បែជាយកកណ្តៀវមកអារកខ្លួនឯង បង្កឲ្យភ្ញាក់ផ្អើលអ្នកសារពរ៌មានច្រើននាក់ ទៅតាមថតរូបភាព ខណៈដែលប្រជាពលរដ្ឋធ្លាប់ដឹងរឿង លែងរវល់អើពើ នៅតាមផ្លូវក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើ គ្រាន់តែស្គាល់ឈ្មោះ សេង អាយុជាង៤០ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ច្រើនខែឆ្នាំមកហើយ ញឹកញយដងហើយ បុរសរូបនេះតែងតែដើរអុកឡុក វាយ គប់ផ្ទះប្រជាពលរដ្ឋ តែមិនដឹងធ្វើម៉េចកាលបើមនុស្សបែបនេះ ហើយសកម្មភាព ធ្វើទណ្ឌកម្មខ្លួនឯងបែបនេះ មិនមែនជាលើកទី១ឡើយ ច្រើនដងណាស់ទៅហើយ ជួនយកដុំថ្មមកវាយក្បាលខ្លួនឯងបែកហូរឈាមក៏មាន ទើបពលរដ្ឋខ្លាចមិនហ៊ានជួយ ដោយសារ ខ្លាចបុរសខាងលើ មកដល់រសៀលថ្ងៃទី១៨ ខែសីហានេះ បុរសរូបនេះ បញ្ចេញកំហឹងខឹងខ្លួនឯង យកកណ្តៀវមកអារកខ្លួនឯង បង្កឲ្យរបួសស្នាមមុតរយះកខាងស្តាំ ដើរតាមផ្លូវ ធ្វើតែមិនដឹង ផ្អើលអ្នកកាសែត តាមប្រមាញ់ថតរូបភាព ហើយឌុបជូនទៅមណ្ឌលសុខភាព កំបូល ឲ្យជួយជូតលាង រុំរបួស ជៀងវាង ស្នាមរយះកាន់តែ ហូរឈាម ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង