គួរឲ្យអាណិតណាស់! ម្តាយកូនពីរនាក់ត្រូវរបួសធ្ងន់ទាំងពីរដោយសារតែ​…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តក្រចេះ៖ នៅ​ថ្ងៃទី២៨ ខែ០៩  ឆ្នាំ២០១៧ មាន​គ្រោះថ្នាក់​ចរាចរ​ណ៍មួយបានកើតឡើង​នៅ​ចំណុច​មុខ​ផ្សា​រកា​ប៉ូ ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី​ ក្រុង​ក្រចេះ​ រវាង​រថយន្ត​និង​ម៉ូតូ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា។

ហេតុការណ៍បានបង្កឡើង ដោយ​រថយន្ត​ម៉ាក​យី​ឌុប​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ធំ 3A-2069 បើកបរ​ដោយ​ឈ្មោះ​ រ៉ូ សុ​ផៃ ភេទ​ប្រុស​អាយុ៣០ឆ្នាំមាន​ទីលំនៅ ភូមិ​សា​ឡៅ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​បើកបរ ពី​ទិស​ខាង​លិចទៅ​ទិសខាងកើតស្របគ្នា លុះដល់​ចំណុច​ខាងលើ​បាន​កៀរ ម៉ូតូ​ម៉ាក វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ​យ៉េ​ង ម៉ុ​ល ភេទ​ស្រី​អាយុ៣៥ឆ្នាំ(របួសធ្ងន់)រស់នៅ​ភូមិ​ចង្ក្រង់ ឃុំ​ចង្ក្រង់​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ មាន​ឌុប​កូន​ឈ្មោះ​ ស ស្រី​ណា ភេទ​ស្រី​អាយុ ៤ ឆ្នាំ(របួសធ្ងន់)។

​រថយន្ត​ម៉ាក​យី​ឌុប​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ធំ 3A-2069 បើកបរ​ដោយ​ឈ្មោះ​ រ៉ូ សុ​ផៃ ភេទ​ប្រុស​អាយុ៣០ឆ្នាំ

អ្នករងរបួស​ទាំង០២នាក់ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្តក្រចេះ ។ ចំណែក​មធ្យោបាយ​ទាំង០២គ្រឿង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន ដើម្បី​រក​ដំណោះស្រាយ​តាមច្បាប់៕

ម៉ូតូ​ម៉ាក វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ​យ៉េ​ង ម៉ុ​ល

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង