គួរឲ្យអាណិតណាស់! ប្រហែលជាខូចចិត្តរឿងគ្រួសារខ្លាំងហើយ បានចង់លោតពីលើស្ពានសំលាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នារីម្នាក់ រត់ឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងធ្វើអត្តឃាតលោតសម្លាប់ខ្លួន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល វេលាម៉ោង១១និិង២៨នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុដែលធ្វើអោយនាងរត់ឡើងលើស្ពានគឺដោយសារមានរឿងក្នុងគ្រួសារបន្តិចបន្តួច ហើយនាងបានផឹកស្រវឹងជោគជាំ រួចក៏រត់ឡើងទៅលើស្អានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានឪពុកនិងក្រុមគ្រួសារតាមទៅចាប់ឃាត់ទាន់។

បើតាមសម្តីឪពុករបស់នារី ដែលចង់លោតសម្លាប់ខ្លួន លោកបានប្រាប់ឲ្យថារូបគាត់មានឈ្មោះ មុត ចន អាយុ៤៩ឆ្នាំ អតីតទាហានជើងទឹក បច្ចុប្បន្នស្នាក់នៅផ្ទះជួល។ ដើមហេតុ ដែលកូនស្រីរបស់គាត់ចង់លោតសម្លាប់ខ្លួននេះ គឺដោយសារតែ កូនស្រីរបស់គាត់ខូចចិត្តរឿងក្នុងក្រុមគ្រួសារបន្តិចបន្តួច ហើយបានទៅផឹកស្រាឡើងស្រវឹងជោកខ្លួន ទើបដល់វេលាកើតហេតុខាងលើ កូនស្រីរបស់គាត់ បានរត់សំដៅឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ បម្រុងនឹងលោតសម្លាប់ខ្លួន ភ្លាមៗនោះ គាត់ក៏បានរត់ឡើងទៅចាប់ ឃាត់ឲ្យចុះមកវិញ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវតែម្តង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង