ក្តៅៗ! មានករណីឃាតកម្ម អារក ខ្វេះគ្រាប់ភ្នែកសាច់ថ្លៃខ្លួនឯងមួយនៅខណ្ឌច្បារអំពៅ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្តៅៗនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោងប្រហែល១៣និង០០នាទីមុននេះបន្តិច កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុចផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យបានធ្វើសកម្មភាពអាករសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោលបាត់អស់រកពុំទាន់ឃើញ។

.ជនបង្ករឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោកជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ។

.ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។

ហេតុការណ៍នេះកើតឡើង ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្ករក៏ស្រែក កុំអោយឈ្លោះគ្នាក៏ក្លាយជាទំនាស់ រហូតឈានដល់ជនបង្កទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលទាំងអស់តែម្តង។

បច្ចុប្បន្នជនបង្កត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតបន្ត ចំនែកសពជនរងគ្រោះ កំពុងរងចាំធ្វើកោសល្យវិច្ច័យ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង