ក្តៅៗ ! មានករណីឆេះរថយន្តដឹកប្រេងមួយបានកើតឡើងនៅខេត្តព្រះសីហនុ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧វេលាម៉ោង៥ៈ៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៣-២០១៤ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីឆេះរថយន្តដឹកប្រេងមួយបានកើតឡើង។

ហេតុការណ៍នេះ បង្កឡើងដោយរថយន្តខ្លួនឯង គឺរថយន្តដឹកប្រេង ០១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-6714 ជាកម្មសិទ្ធ របស់ក្រុមហ៊ុន សូគីម៉ិច មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើរថយន្តក៏បានផ្ទុះកង់ខាងក្រោយបណ្ដាលឲ្យខ្ទាតផ្កាភ្លើងឆេះរថយន្តតែម្ដង។  គួររំលឹកផងដែរចំពោះគ្រោះថ្នាក់នេះគឺពុំបណ្ដាលឲ្យមាននរណារងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត  ដោយរថយន្តបែកកង់ធ្វើដំណើរទៅមុខលែងរួចសមត្ថកិច្ចជំនាញ និង ភាគីក្រុមហ៊ុន ក៏បានស្ទូចយកចេញពីកន្លែងកើតហេតុ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង