ក្តៅៗ! ទុស្សេប្រអប់កុងទ័រភ្លើង ផ្អើលប្រជាពលរដ្ឋនៅផ្សារទួលពង្រ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះខ្សែភ្លើង ខ្សែកាបចម្រុះ ផ្តើមចេញពីទុស្សេប្រអប់កុងទ័រភ្លើងសន្ធោរសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋទាំងភ័យស្លន់ព្រលឹងចុងសក់ ដោយខ្លាចរាលដាលដល់លំនៅដ្ឋាន កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ច្រកចូលផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ចរន្តភ្លើងលើបង្គោលខាងលើ ទុស្សេតាំងពីព្រឹកមកម្លេះ ពលរដ្ឋខ្លាច និង ព្រួយបារម្មណ៍ ក៏រាយការណ៍ទៅខាងក្រុមហ៊ុនអគ្គសនី ចុះមកមើលម្តងរួចមកហើយ តែពុំមានចំណាត់ការ ហើយក៏ស្ងាត់បាត់ទៅវិញទៅ។ លុះរហូតដល់វេលាម៉ោងខាងលើ ស្រាប់តែកើតមានទុស្សេ ចរន្តចេញពីខ្សែ BT ចេញពីខ្សែរបស់ក្រុមហ៊ុន ចូលប្រអប់កុងទ័រភ្លើង សម្រាប់បែងចែកឲ្យអតិថិជនប្រើប្រាស់តាមផ្ទះ សារជាថ្មី ហើយលើកទី២នេះ មិនដូចលើកទីមួយកាលពីព្រឹកព្រលឹមឡើយ ភ្លើងចាប់ផ្តើមឆេះ រាលដាលសន្ធោរសន្ធៅ បង្កឲ្យប្រជាពលរដ្ឋ មានលំនៅដ្ឋាន ជាប់បង្គោល ភ័យស្លន់ស្លោ រត់ចែកជើងគ្នា សុឺងតែមានអ្នករត់ចោលផ្ទះ ដោយសារអំណាច ចរន្តទុស្សេ បណ្តាលឲ្យ ដាច់ខ្សែភ្លើង ខ្សែកាបទាំងរមូល រាប់រយសរសៃ មកដី ។
ក្នុងសភាពសន្ធោរសន្ធៅធ្វើឲ្យពលរដ្ឋភ័យស្លេកស្លាំង មានបងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គីភ័យ មកបាញ់រាប់សឹបបំពង់ តែទប់ទល់ជាមួយព្រះអគ្គីមិនឈ្នះ តទុយោ បាញ់ ជះទឹក ក៏ទប់មិនជាប់ រហូតដល់ មានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ របស់សាលាខណ្ឌពោធិសែនជ័យ ចេញទៅមួយគ្រឿងជួយបាញ់ពន្លត់ អស់ទឹកមិនបាន១០០លីត្រផង ភ្លើងរលត់ទៅវិញបាត់ ។

ជុំវិញ ទុស្សេ ខ្សែភ្លើង ចរន្តភ្លើងខាងលើ ដែលកើតឡើងជាញឹកញាប់ បង្កឲ្យឆាបឆេះអាចឈានដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ កន្លងមកក៏ដូចជាបច្ចុប្បន្ន មូលហេតុដែលផ្តើមឲ្យកើតមានទុស្ស មិនត្រូវបាន អ្នកជំនាញបច្ចេកទេសខ្សែ ចរន្តអះអាងឲ្យច្បាស់ថា មកពីអតិថិជនប្រើសប្រាស់សម្ភារៈលើសបរិមាណភ្លើងកំណត់ឲ្យប្រើ ឬ ឌីសសង់ទ័រ ជាឧបករណ៍សម្រាប់លោតផ្តាច់ភ្លើងពេលដែលចរន្ត មិនប្រក្រតី វាអន់គ្មានគុណភាពដាក់ឲ្យតែបានប្រើ ឬម្យ៉ាងវិញ ខ្សែភ្លើងគ្មានគុណភាព លោហៈចំលងចរន្ត គ្មានគុណភាព ចេះតែលក់ ចេះតែយកមកដាក់ឲ្យប្រាស់ ជាបញ្ហាចោទ សម្ភារៈ រួមផ្សំ បច្ចេកទេស កតាធម្មជាតិ ឬមានសត្វកណ្តុរករកេ ទើបខ្សែរភ្លើងដាច់រលាត់ ឈានដល់ប៉ះកកិត រហូតទុស្សេ សុទ្ធសឹងជារឿងច្បាស់លាល់ទាំងអស់ រាល់ពេលឆេះ រាល់ពេលរលាយ លើកណាក៏ដូចលើកណា សួរឆ្លើយ ទុស្សេខ្សែភ្លើង ទុស្សេចរន្តភ្លើង ក៏ប៉ុន្តែ មូលហេតុ ផ្តើមទុស្សេ និងការពារអត់មានរលីង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង