ក្តៅៗ!យុវជនម្នាក់ត្រូវរថយន្តដឹកដីបុកបាក់កស្លាប់ទាំងព្រលឹម( Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្មេងប្រុសមិនស្គាល់អត្តសញ្ញាណម្នាក់ បានស្លាប់ដោយសាររថយន្តដឹកដី បើកបុកខណៈដែលគេកំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវនៅខាងកើតវត្តជិតវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាលពីម៉ោង៨ព្រឹក ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៧ ។

ជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ មានអាយុប្រហែលជាង២០ឆ្នាំប៉ុណ្ណោះ ជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA 8575 ។ ចំណែករថយន្តបង្ករម៉ាក ហ៊ីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3D 2190 បើកបរដោយឈ្មោះ ហ័ង ធារ៉ា ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិ ត្រពាំងពោធិ ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតហេតុបាននិយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្ករបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ នៅម្តុំមុខក្លោងទ្វារ ច្រកចូលបុរីពិភពថ្មី ម្តុំខាងកើតវត្តសំរោងអណ្តែត ក៏ស្រាប់តែមកបុកកិនជនរងគ្រោះដែលកំពុងតែជិះម៉ូតូ បណ្តាលអោយស្លាប់ ហើយម៉ូតូជនរងគ្រោះនៅជាប់ក្រោមរថយន្តបើកអូសផ្អើលគេឯង មកស្ទាក់អោយឈប់ទើបអ្នកបើកឡានឈប់។ប៉ូលិសនិយាយថា គ្រោះបង្ករឡើងដោយសារតែអ្នកបើកបរបិទបាំងវាំងនននៅកញ្ចក់មុខរថយន្តមើលផ្លូវមិនឃើញ រួមផ្សំនឹងការធ្វេសប្រហែសផង៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

សូមចូលរួមទស្សនាខ្សែវីឌីអូទាំងអស់គ្នា៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង