ទីកន្លែងដ៏គួរឲ្យភ័យរន្ធត់!!​ ទាំង15នៅជុំវិញពិភពលោក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ រឿងរ៉ាវចម្លែកៗ ជាច្រើនដែលកើតឡើង នៅតាមទីតំបន់នីមួយៗ ស្ថិតជាអាថ៌កំបាំង ដែលមិនអាចនឹងមាន អ្នកណាបញ្ជាក់ឲ្យច្បាស់ឡើយ។

ខាងក្រោមនេះគឺជាទិដ្ធភាព នៃទីកន្លែងទាំង១៥ នៅជុំវិញពិភពលោក ដែលត្រូវបានមនុស្សជាច្រើន អះអាងថាជាកន្លែង ដ៏គួរឲ្យភ័យរន្ធត់ និងធ្លាប់មានព្រលឹងខ្មោច លងបន្លាចសាហាវបំផុត ដែលមិនងាយមាន អ្នកណាហ៊ានទៅក្បែរ។

តោះចង់ដឹងថា វាគួរឲ្យភ័យរន្ធត់យ៉ាងណានោះសូមតាមដានទាំងអស់គ្នា៖

I. កោះតុក្កតា ក្នុងប្រទេសម៉ិកស៊ិក

វាគឺជាកោះមួយ ដែលគ្មានមនុស្សនៅ របស់ប្រទេស ម៉ិកស៊ិក។ បើតាមរឿងព្រេងនិទាន បានឲ្យដឹងថា មានក្មេងស្រីម្នាក់បានស្លាប់ នៅក្នុងប្រឡាយទឹក ដែលព័ទ្ធជុំវិញកោះនោះ ហើយក្រោយមក ក៏មានតុក្កតាជាច្រើន អណ្តែតមកច្រាំងនៃកោះនោះជានិច្ច ទើបធ្វើឲ្យអ្នកភូមិ នៅទីនោះនាំគ្នា ចងតុក្កតាភ្ជាប់នឹងដើមឈើ ដើម្បីឧទ្ទិសដល់ក្មេងស្រីម្នាក់នោះ ហើយក្រោយមក ពួកគេក៏ជម្លៀសចេញម្តងម្នាក់ៗតែម្តងទៅ។

II. ទ្វារឋាននរក នៅក្នុងប្រទេសតួកមេនីស្ថាន

វាគឺជាទីវាលឧស្ម័ន ដែលត្រូវបានប្រទះឃើញ ដោយក្រុមអ្នកវិទ្យាសាស្ត្រ របស់សហភាពសូវៀត ដែលក្រោយមកវាត្រូវបានគេហៅថា ជាទីកន្លែងនៃទ្វារឋាននរក ក៏ព្រោះតែទីនោះ មានភ្លើងឆេះ មិនរលត់រហូតដល់ទៅ ជាង៤០ឆ្នាំ ឯណោះ ដែលមូលហេតុនេះ មិនទាន់មានអ្នកណា បកស្រាយឲ្យបាន ប្រាកដនៅឡើយនោះទេ។

III.កំពង់ផែ Muynak ក្នុងប្រទេសអ៊ុយបេគីស្ថាន

វាធ្លាប់ជាកំពង់ផែ ដ៏មមាញឹកមួយនៅឯសមុទ្រ Aral តែក្រោយពី កងទ័ពសហភាពសូវៀត បានធ្វើការបង្ហូរទឹកចេញ ដោយអចេតនារួចមក វាក៏ក្លាយទៅជា ទីដាច់ស្រយ៉ាល និងកម្រមានមនុស្ស ទៅដល់ទីនោះខ្លាំងណាស់។

IV. ល្អាង Kabayan Mummy នៅក្នុងប្រទេសហ្វីលីពីន

ល្អាងនេះនៅដាច់ឆ្ងាយ ពីពិភពលោក ពោលគឺនៅឯតំបន់ភ្នំ ដាច់ស្រយាល។ វាត្រូវបាន បង្កើតឡើងដោយមនុស្ស តែវាជាទីតាំងមួយ ពោរពេញទៅដោយ សាកសពខ្មោច ម៉ាំមី ហើយមើលទិដ្ឋភាព នៅខាងក្នុងគឺពិតជាគួរ ឲ្យរន្ធត់មែនទែន។

V. កំពូលភ្នំ Kryziu Kalnas ក្នុងប្រទេសលីទុយអានី

តាំងពីដើមរៀងមក វាគឺជាទីកន្លែងសាសនាមួយ របស់ប្រជាជននៃប្រទេស​ លីទុយអានី សម្រាប់ធ្វើការ កាន់ទុក្ខទៅដល់ អ្នកចម្បាំងដែលបានស្លាប់ នៅឯសង្រ្គាម ហើយវាក៏ជាទីតាំង ដ៏គួរឲ្យខ្លាចបំផុត មួយផងដែរ។

VI. ផ្លូវក្រោមដី Cincinnati នៅក្នុងរដ្ឋOhio សហរដ្ឋអាមេរិក

វាត្រូវបានសង់ឡើង នៅក្នុងទស្សវត្សឆ្នាំ ១៩០០ តែសង់បានតែ ពាក់កណ្តាលប៉ុណ្ណោះ មកទល់ពេលនេះ វានៅតែលាតសន្ធឹង នៅខាងក្រោមទីក្រុងដដែល តែវាត្រូវបានគេ និយាយតៗគ្នាថា សម្បូរទៅដោយ ព្រលឹងខ្មោចលងបន្លាច នៅទីនោះ។

VII. កន្លែងកប់សាកសព និងដាក់ឆ្អឹង Catacombs ក្នុងទីក្រុងប៉ារីស របស់ប្រទេសបារាំង

វាគឺជាកន្លែងកប់សាកសព និងជាទីតម្កល់ឆ្អឹងដ៏ធំមួយ ដែលមានសរុបប្រហែលជា ៦លានសាកសព។ មកទល់សព្វថ្ងៃនេះ វាជាកន្លែងដែលមិនមានសុវត្ថិភាព និងមិនមែនជាទីតាំង សម្រាប់អ្នកទេសចរនោះឡើយ។

VIII. រមណីយដ្ឋាន San Zhi ស្ថិតនៅក្នុងលើកោះ​តៃវ៉ាន់

ដើមឡើយទីនេះ គឺជាទីតាំងរមណីយដ្ឋាន ដ៏សុខស្ងប់ស្ងាត់មួយប៉ុណ្ណោះ តែក្រោយមកក៏ ចេះតែមានករណីមនុស្សស្លាប់ កើតឡើងជាបន្តបន្ទាប់ ទើបនាំឲ្យមានការ ភ័យខ្លាច និងរហូតដល់ថ្នាក់ ទុកទីនោះចោល ក្លាយទៅជាទីស្ងាត់ជ្រងំទៅវិញ។

IX. វិមាន Leap Castle នៅក្នុងប្រទេសអៀរឡង់

នេះគឺជាវិមានមួយ ដែលត្រូវបានគេរាយការណ៍ថា មានការលងបន្លាច ពីសំណាក់ព្រលឹងខ្មោច ច្រើនជាងគេបំផុត នៅក្នុងពិភពលោក។ វាត្រូវបានសង់ឡើង នៅលើរណ្តៅដែលធ្លាប់មាន ការធ្វើទារុណកម្មមនុស្សជាច្រើន បូករួមនឹងកាលពីមុន វាក៏ជាកន្លែង ដែលសម្លាប់មនុស្ស យ៉ាងរង្គាលនៅក្នុងប្រវត្តិសាស្ត្រផងនោះ ទើបធ្វើឲ្យមានរឿងរ៉ាវ ចម្លែកៗជាច្រើន កើតឡើងនៅទីនោះមិនចេះឈប់។

X. រមណីយដ្ឋាន Varosha ក្នុងប្រទេសស៊ែប

Varosha គឺជារមណីយដ្ឋាន បានក្លាយជាកន្លែងដ៏ស្ងាត់ជ្រងំមួយរបស់ប្រទេស ស៊ែប ចាប់តាំងពីមាន ការឈ្លានពានពី សំណាក់ប្រទេស ទួរគី ហើយមកទល់នឹងពេលនេះ មានប្រជាជនតិចតួចបំផុត រស់នៅទីនោះ ដែលនេះហើយជាហេតុផល នាំឲ្យរមណីយដ្ឋានមួយនេះ ក្លាយទៅជាទីស្ងាត់ជ្រងំ និងគួរឲ្យខ្លាចទោវិញ។

XI. បន្ទាយការពារ Maunsell Sea Forts ក្នុងប្រទេសអង់គ្លេស

Maunsell Sea Forts គឺជាបន្ទាយមួយ​ ដែលសង់ឡើង ដើម្បីការពារ ប្រទេសអង់គ្លេស ពីការឈ្លានពាន របស់កងទ័ព Nazi អំឡុងសង្រ្គាមលោកលើកទី២ ហើយសព្វថ្ងៃនេះ កម្រមានមនុស្សទៅ រស់នៅទីនោះណាស់ លើកលែងតែ ពួករត់ពន្ធខុសច្បាប់ ឬក៏ពពួកមនុស្ស ដែលមិនល្អតែប៉ុណ្ណោះ។

XII.អណ្តូង Jacob នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

អណ្តូង Jacob គឺជាអណ្តូងបែបធម្មជាតិមួយ តែវាមានជម្រៅដល់ទៅ ជាង៣០ម៉ែត្រឯណោះ ហើយម្យ៉ាងវិញទៀត វាក៏ធ្លាប់បានឆក់យក ជីវិតមនុស្សអស់ជាច្រើននាក់ កន្លងមកហើយដែរ នៅពេលពួកគេចុះទៅហែលទឹក លេងនៅទីនោះ។ វាពិតជាគួរឲ្យរន្ធត់មែនទែន។

XIII. ភូមិ Oradour-sur-Glane ក្នុងប្រទេសបារាំង

វាគឺជាភូមិដ៏តូចមួយ នៅក្នុងប្រទេស បារាំង ធ្លាប់ត្រូវបានគ្រប់គ្រងដោយកងទ័ព Nazi អាល្លឺម៉ង់ កាលពីជំនាន់សង្គ្រាមលោកលើកទី២ ហើយក្រោយមកភូមិនេះ ត្រូវបានគេដុតកំទេចោល ហើយអ្នកស្រុកសឹងតែ ទាំងអស់ត្រូវបាន គេចាប់យកទៅប្រហារជីវិត។

XIV. ព្រៃHoia Baciu ក្នុងប្រទេសរ៉ូម៉ានី

ព្រៃ Hoia Baciu ត្រូវបានគេស្គាល់ឈ្មោះ មួយទៀតថា Bermuda Triangle ដែលស្ថិតនៅក្នុងប្រទេស រ៉ូម៉ានី ហើយវាត្រូវបាន គេដឹងថាមានមនុស្ស ជាច្រើនធ្លាប់បានបាត់ខ្លួន នៅទីនោះ។ ម្យ៉ាងវិញទៀត ឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទនឹងឈប់ដំណើរការភ្លាមៗ ពេលដែលទៅដល់ទីនោះ។

XV. សារមន្ទីរ Mütter ស្ថិតនៅក្នុងរដ្ឋPennsylvania សហរដ្ឋអាមេរិក

នេះគឺជាសារមន្ទីរ ដ៏គួរឲ្យភ័យខ្លាចបំផុតមួយ ព្រោះតែវាជាទីកន្លែង សម្រាប់រក្សាទុក អវៈយវៈរបស់មនុស្ស និងទារកមិនទាន់កើតជាច្រើន ហើយក៏មានរូបសំណាក ធ្វើពីក្រមួន ដ៏គួរឲ្យខ្លាច ជាច្រើនផងដែរ។

ប្រភព៖ AsianTown

 

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង