គ្រូបង្វឹកហុងកុង ភ្ញាក់ផ្អើកភាពរីកចម្រើនកីឡាបាល់ទាត់កម្ពុជា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្រោយខកចិត្តបានត្រឹម ១ពិន្ទុត្រឡប់ទៅផ្ទះវិញ លោក Mixu Paatelainen គ្រូបង្វឹកក្រុមហុងកុង បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពរីកចម្រើន នៃវិស័យកីឡាបាល់ទាត់កម្ពុជា ។នេះបើតាមការបញ្ជាក់ក្រោយប្រកួតស្មើក្រុមជម្រើសជាតិកម្ពុជា ១-១ កាលពីយប់មិញ ។

Mixu Paatelainen លោកបាននិយាយថា «កម្ពុជា គឺជាក្រុមមូយ សម្បូរដោយកីឡាករមានល្បឿនលឿន ដែលបង្កបញ្ហាដល់ក្រុមយើង…។ កម្ពុជា គឺជាក្រុមមួយ ដែលមានការអភិវឌ្ឍ និងរីកចម្រើនលឿនមែនទែន ដែលធ្វើឲ្យការប្រកួតនេះ មានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ផងដែរ» ។

យ៉ាងណាមិញគ្រូរបស់ហុងកុងរូបនេះ បានសម្ដែងការខកចិត្ត ព្រោះលោកមកកម្ពុជា ដោយតាំងចិត្តយក ៣ពិន្ទុទៅវិញឲ្យបាន តែទីបំផុសរកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ។ លោកថា «លទ្ធផលខ្ញុំមិនពេញចិត្តនោះទេ ខ្ញុំមកទីនេះ ដើម្បីទទួលបាន ៣ពិន្ទុ តែយើងដឹងថាវាមិនងាយស្រួលនោះទេ សម្រាប់ការប្រកួតក្រៅដី» ។

សូមបញ្ជាក់ថា ការប្រកួតដ៏តានតឹងយប់មិញ ហុងកុង បានដាក់សម្ពាធខ្លាំងលើកម្ពុជា នៅវគ្គទី១ ហើយពួកគេក៏បានទាត់បំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់មុនដែរ តែត្រូវកីឡាករ កែវ សុខផេង វាយបកតាមស្មើវិញ នៅនាទី៣៣ ។ ប៉ុន្ដែវគ្គទី២ កម្ពុជា ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសជាច្រើនលើក តែធ្វើមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតបានត្រឹមស្មើគ្នា ១-១ ។

បន្ទាប់ពីចប់ការប្រកួតនេះ ក្រុមទាំងពីរ មានភារកិច្ចបើកទ្វារផ្ទះទទួលក្រុមភ្ញៀវរៀងៗខ្លួន ក្នុងនោះកម្ពុជា ត្រូវបន្ដជួបក្រុមបារ៉ែន លើទីលានពហុកីឡដ្ឋានជាតិ ខណៈហុងកុង ត្រូវជួបអ៊ីរ៉ង់ លើទឹកដីរបស់ខ្លួន នាថ្ងៃទី១០ ខែកញ្ញាខាងមុខ ដែលជាប្រកួតទី២ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(World Cup 2022) ជុំទី២-ប្រចាំតំបន់អាស៊ី ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង