សង្ហាហេីយថែមទាំងមានទឹកចិត្តទៀត!!! Bobby តារារបស់ YG ចេញមុខលេីកទឹកចិត្តដល់អ្នកទាំង 13នាក់ ដែលជាប់នៅក្នុងល្អាងភ្នំ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារា​ចម្រៀង​ម្នាក់នៅក្នុងផលិតកម្ម​ YG គឺលោក​ Bobby សមាជិក​ក្រុម​ iKon បាន​បង្ហោះសារ​ដែលមាន​ន័យ​មួយ​ទៅ​កាន់​ក្រុម​ក្មេងៗ​ទាំង ១២ និង​គ្រូបង្វឹក​ម្នាក់​ដែល​បានជាប់នៅក្នុង​ល្អាង​ភ្នំ​ (ថាំហ្លួល) កាល​ពី​ពេល​កន្លងមកនេះ។

កាល​ពីម្សិលមិញនេះ បើផ្អែក​លើ​គណនី​ Instagram ផ្ទាល់​ខ្លួនរបស់លោក​ Bobby បាន​បង្ហោះរូបភាព​មួយ​សន្លឹក ដោយភ្ជាប់ពាក្យប៉ុន្មានឃ្លាថា៖ “ពិតជាក្លាហាន​ និង​រឹងមាំ​បំផុត សូម​បន់ស្រន់​ឲ្យ​ពួកគេ​បាន​សុខ​ទាំង​អស់គ្នា និង​ពិសេស​ឧទ្ទិសកុសល​ដល់​វីរបុរស​ដែល​បាន​ពលី សូម​ឲ្យ​ទៅ​កាន់​សុគតិភព។ នេះ​ជា​ស្ថានភាព​ក្នុង​ប្រទេស​ថៃ ក្មេង​១២នាក់ និង​គ្រូបង្វឹក​ម្នាក់ បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​នេះ។ ម្សិលមិញ​ (ថ្ងៃទី ០៨ ខែកក្កដា) ៤នាក់​ក្នុង​ចំណោម​អ្នក​ទាំង ១៣​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ប៉ុន្តែ​មុន​នោះ​ក៏​មាន​អ្នក​ជួយ​សង្គ្រោះម្នាក់​បាន​ស្លាប់​ ក្រោយព្យាយាមជួយ​ក្មេង​ទាំង​អស់”។

កាយវិការ​របស់​តារា​ប្រុស​រូប​នេះ​ពិតជា​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​គ្រប់គ្នា​ដែល​ជួប​ហេតុការណ៍​នេះ ហើយ​បើ​ទោះ​ជា​លោក​មិន​មែ​ន​ជា​ជនជាតិ​ថៃ​ តែ​យ៉ាងណា​ក៏​មាន​មនោសញ្ចេតនា​ក្នុង​នាម​ជា​មនុស្ស​ដូចគ្នា។

សម្រាប់​ព័ត៌មាន​ថ្មីៗដែល​ទាក់ទង​នឹង​ក្មេង​ៗ និង​គ្រូបង្វឹក​របស់​ពួកគេ​ពេល​នេះ​ទោះបាន​បង្ហាញ​ថា​ ក្នុង​ចំណោម​អ្នក​ទាំង​ ១៣នាក់ មាន​ ៨​នាក់ហើយ​បាន​សង្គ្រោះ​ចេញ​ពី​ល្អាង​ភ្នំ ហេីយបានបញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឈៀងរ៉ាយ។ អ្នក​នៅ​សេសសល់​ចំនួន​ ៥​នាក់​ទៀត​នឹង​ត្រូវ​នាំ​ចេញ​ជាបន្ត​បន្ទាប់​នៅ​ថ្ងៃ​នេះ៕

 

ប្រភព៖ tvpoolonline

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង