ទឹកឃ្មុំក្លាយជាទឹកខ្មេះពេលម៉ែឱខាងស្រីតាមទាន់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនម្នាក់បន្ទាប់ពីបបួលនាំក្មេងស្រីអាយុទើប១៣ឆ្នាំ ដើរលេងចូលក្លឹបផឹកស៊ីល្បួងនាំទៅឡើងឋានសួគ៌ក្រេបច័ន្ទទឹកឃ្មុំលើផ្ទះសំណាក់៣ដុល្លារ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១ រំលងអាធ្រាត ចូលថ្ងៃទី១៧ ខែកក្កដា បានសម្រេច២ដង នួនល្អងសង្ឃឹមថានឹងមានថ្ងៃក្រោយទៀតផ្ទុយទៅវិញបែកធ្លាយរឿងដល់ឱពុកម្ដាយក្មេងស្រី ដឹងចាប់ឃាត់ខ្លួនយុវជនខាងលើប្រគល់ឲ្យប៉ូលីសចាត់ការតាមផ្លវច្បាប់។

កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិជម្ពូវ័ន្តសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យុវជននាំក្មេងស្រីជាអនីតិជនទៅរួមភេទមានឈ្មោះ យន់ សុឃីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិផ្គរ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

ចំណែកនារីរងគ្រោះ មានឈ្មោះ ភ.ស.ហ អាយុ១៣ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីជនសង្ស័យបានឲ្យដឹងថាខ្លួនពិតជានាំទៅរួមភេទបានសម្រេចចំនួន២ដងនៅផ្ទះសំណាក់ពិតប្រាកដមែន។ ជនសង្ស័យបន្តទៀតថា ខ្លួនបានស្គាល់នារីខាងលើអស់រយៈពេល១៥ថ្ងៃមកហើយ សុំរាប់អាន សុំស្រលាញ់ ស្នេហា ទីបំផុតនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ និយាយត្រូវគ្នាបបួលនាំនារីខាងលើទៅដើរលេងរហូតដល់យប់នាំបបួលនារីរងគ្រោះបង្ហួស​​ទៅចូលក្លឹប ផឹកស៊ីនៅតាមផ្លូវ​១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបតែផឹកបានមួយសន្ទុះនារីរងគ្រោះ ប្រាប់ថាមិនស្រួលខ្លួនទើបនាំគ្នាចេញមកវិញ វិលត្រឡប់ទៅដេកសម្រាកនៅផ្ទះសំណាក់៣ដុល្លារ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ នៅវេលាម៉ោង១រំលងអាធ្រាត ចូលថ្ងៃទី១៧ ខែកក្កដា រួមរ័ក្សបានសម្រេចចំនួន២ដង រហូតដល់វេលាម៉ោង៥ព្រឹកទើបនាំជូននាងត្រឡប់ទៅផ្ទះនៅ ភូមិជម្ពូវ័ន្តវិញ។

យុវជនខាងលើបានបន្តទៀតថារហូតដល់រសៀល ថ្ងៃទី១៨ ខែកក្កដា ក្រោយពីខ្លួនបានក្រេបទឹកឃ្មុំជាមួយនារីអាយុ១៣ឆ្នាំ នឹកថានឹងមានថ្ងៃក្រោយទៀត ផ្ទុយទៅវិញទឹកឃ្មុំដែលខ្លួនស្រម៉ៃ ក្លាយទៅជាទឹកខ្មេះដោយសារបែកធ្លាយរឿងឱពុកម្ដាយខាងស្រីចាប់ខ្លួនប្ដឹងប្រគល់ឲ្យប៉ូលីសប៉ុស្ដិ៍ចោមចៅចាត់ការទៅតាមផ្លូវច្បាប់។

បើតាមភាគីខាងនារីរងគ្រោះវិញបានឲ្យដឹងថាក្រោយពីបាត់កូនស្រីពេញមួយយប់នៅថ្ងៃកើតហេតុ លុះវិលចូលផ្ទះវិញត្រូវបានសាច់ញាតិ ចាប់ជជីកសាកសួរទើបបែកធ្លាយរឿង ដឹងកន្លែង ដឹងមុខដឹងកន្លែងជនសង្ស័យធ្វើការ នៅរសៀលថ្ងៃទី១៨ នេះចាប់ខ្លួនជនសង្ស័យប្ដឹងឲ្យប៉ូលីសចាត់ការទៅតាមផ្លូវច្បាប់។

តាមនគរបាលបានឲ្យដឹងថាយោងទៅតាមបណ្ដឹង ភាគីក្មេងស្រីរងគ្រោះជាអនីតិជន ក្រោមអាយុ១៣ឆ្នាំត្រូវបានយុវជនសង្ស័យលួងលោមនាំយកទៅរួមភេទត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង