អាជីពគាត់ទៅហើយ មានគ្រប់ប្រដាប់ប្រដាដូចអ្នកលក់ចាប់ហួយ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជិត ២០កញ្ចប់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ២៤៤ ផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យមានឈ្មោះ លី ចាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ២៤៤ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (ជួញដូរ)។

បើតាម មន្រី្តនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីបទល្មើសគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ កម្លាំងនគរបាលខណ្ឌឬស្សីកែវបានទទួលបញ្ជាពីលោកអធិការ ចុះទៅ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់រកឃើញទីតាំងហើយ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់។ ជាមួយនេះដែរសមត្ថកិច្ច ដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់ ក្នុងនោះមានធំ ១កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ដាវកែច្នៃចំនួន១ដើម និងលុយខ្មែរចំនួន ៤៧៤០០រៀល។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី និងកំពុងបន្តការស្រាវជ្រាវ រកបក្ខពួកសេសសល់បន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង