ហួសចិត្ត! ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ជិះកង់ដើរលក់ថ្នាំញៀន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កំពូលអ្នកជួញដូរគ្រឿងញៀនវ័យក្មេងម្នាក់ ខណៈកំពុងជិះកង់លក់ថ្នាំ ក៏ត្រូវកម្លាំងអន្តរាគមន៍នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យល្បាតការពារក្នុងមូលដ្ធាន ធ្វើការឃាត់ខ្លួនដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់ថង់តូចកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៦ កក្តដា ២០១៧ ចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំអោយកើតមានឡើងលុះដល់ម៉ោងកើតហេតុចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ម៉ន សុភា កំពុងជិះកង់ លុះពេលកម្លាំងសមត្ថកិច្ចយើងជិះម៉ូតូជិតដល់ បានហៅឃាត់សួរនាំ ស្រាប់តែជនសង្ស័យ ផ្តួលកង់ចោលរត់ តែត្រូវសមត្ថកិច្ចយើងដេញឃាត់បាន ក៏ធ្វើការឆែកឆេរនៅលើដងខ្លួន រកឃើញនៅក្នុងហោប៉ៅខាងស្តាំចំនួន៦កញ្ចប់ថង់តូច។ ក្រោយមកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបញ្ចូនមកសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរនបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង