នេះហើយមុខអ្នកដើរចាប់ក្មេង ! សំណាងល្អដែលក្មេងចេះរត់មកផ្ទះប្រាប់ឳពុក កុំអី…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ​៖ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ល្បួងក្មេងស្រីជនជាតិខ្មែរម្នាក់បំរុងចាប់តែឪពុកឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ៈ៣០នាទី ព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំនុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ចាំង ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកោសខ្យល់ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ចំណែកក្មេងស្រីដែលជាជនរងគ្រោះមានឈ្មោះ រស់ ស្រីនិច ភេទស្រី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅជាមួយម្ដាយរីឯឪពុកមានឈ្មោះ អឹម រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះ សួន ស្រីឡឹង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ។

 

តាមប្រភពពីក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេមកទិញនំហូបនៅមុខសាលាប៊ែលធីខណៈពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ជាជនជាតិវៀតណាម បានល្បួងលួងលោមបំរុងចាប់រូបគេ ហើយគេក៏បានរត់ទៅផ្ទះស្រាប់តែជនសង្ស័យរូបនោះបានទៅដល់ផ្ទះទៀតធ្វើសកម្មភាពបំរុងចាប់ហើយគំរាមថានឹងសម្លាប់មួយពូជ រួចក៏ដើរចេញត្រូវបានប្រជាពរដ្ឋនិងឪពុកក្មេងស្រីរងគ្រោះឃើញក៏ដេញចាប់បានយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននិងសាកសួរដើម្បីធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង