ម្ចាស់ថ្លៃអើយ ឃាត់ខ្លួនបុរសម្នាក់ឆែកឃើញគ្រឿងញៀនយ៉ាងច្រើន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឆ្មក់បង្ក្រាបបាន ព្រមទាំងដកហូតថ្នាំញៀន ៣៣កញ្ចប់តូចធំ និងកាំភ្លើងកែច្នៃចំនួន មួយដើម កាលពីវេលាម៉ោង ១ៈ១០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្ទះលេខ១៥D ផ្លូវបេតុង ក្រុម៤ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា ចាន់រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥D ផ្លូវបេតុង ក្រុម៤ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់។ ក្រោយមក សមត្ថកិច្ចយើងក៏បានបន្តទៅឆែកឆេរដល់លំនៅដ្ឋានដែលជនសង្ស័យស្នាក់នៅ ខណៈពេលចុះទៅឆែកឆេរបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ៣៣កញ្ចប់ ដោយក្នុងនោះមាន ១កញ្ចប់ធំ ជញ្ជីងថ្លឹងចំនួន ២គ្រឿង ដាវកែច្នៃចំនួន ២ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង




ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង