ពឹងពាងចង់ចាប់ចាប


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នៅក្នុងព្រៃស៊ប់ទ្រុបមួយ មិនឆ្ងាយពីលំនៅឋានប្រជាជនប៉ុន្មាន មានសត្វពីងពាងមួយក្បាល វាស្ទាត់ជំនាញខាង​រាយសំណាញ់ចាប់សត្វជាចំណីអាហារ ជាពិសេស​គឺចាប់​សត្វរុយ​តែម្ដ​ង។ ក្នុងមួយថ្ងៃៗវាអាច​ចាប់រុយបានជាច្រើនក្បាល។

ថ្ងៃមួយ មានសត្វចាបមួយក្បាល ដែលទើបតែនឹងចេះហើររកចំណី​ដោយខ្លួនឯង នៅតាមបរិវេណដែលពីងពាងកំពុងតែរាយ​សំណាញ់នោះ។ សត្វចាបហើរឆ្វែលឆ្វាត់រកមើលចាប់សត្វ​ល្អិត ជាពិសេសគឺចាប់សត្វរុយនេះតែម្ដង ដែលជាហេតុធ្វើឲ្យចំនួនសត្វរុយកាន់​តែរលោះបន្តិចម្ដងៗជា លំដាប់។

ហេតុក៏ ពីងពាងខំរិះរកមធ្យោបាយកម្ចាត់សត្វចាបនេះចោល។ វាខំផលិតសរសៃសំណាញ់​របស់វាឲ្យកាន់តែក្រាស់ហើយធំជាងមុន ដើម្បីឲ្យសត្វចាប​មកជាប់នឹងសំណាញ់របស់ខ្លួន ដែលមិនត្រឹមតែបានកម្ចាត់គូប្រជែងប៉ុណោះទេ តែនឹងចំណេញបានទាំងចាបមកធ្វើជាអាហារ​ទៀតផង។

ពីងពាងខំប្រឹងត្បាញ់សំណាញ់មាំបំផុត អស់មួយយប់ទល់ភ្លឺ។ សត្វចាបក៏ហើរចេញ​រកអាហារតាមធម្មតា ហើយពេលនោះវាក៏ហើរតម្រង់ទៅរកអាហារនៅទីកន្លែងដទៃផ្សេងទៀត។ តែទោះជាយ៉ាងណាក៏ពីងពាងនៅតែរំពឹងថា សត្វចាបប្រាកដជានឹង​ហើរមកកាន់ទីនេះវិញជាមិនខាន។

លុះពេលសត្វចាបហើរកាត់តាមក្រឡាសំណាញ់របស់ពីងពាង ដែលវាមិនត្រឹមតែមិន​ជាប់សំណាញ់ប៉ុណ្ណោះទេ វាហើរចុះហើរឡើងធ្វើឲ្យធ្លុះដាច់រហែកសំណាញ់របស់ពីងពាងអស់រលីង។ ពីងពាងបានសាកល្បងធ្វើបែបនេះជាច្រើនលើកច្រើនសា នៅតែមិនបានសម្រេច ទើបវាភ្ញាក់រឭកថា ខ្លួននឹងមិនមានផ្លូវអាចចាប់សត្វចាបនោះបានទេ។ ក្រោយពីនោះមក វាក៏បោះបង់គំនិតនោះចេញ ហើយខំយកចិត្តទុកដាក់ចាប់តែសត្វរុយដូចពីដើមវិញ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង