បើកបរ​ម៉ូតូ​លឿន​ខ្វះ​ប្រុង​ប្រយ័ត្ន ជ្រុល​ទៅ​បុក​រថយន្តបណ្ដាល​ឲ្យ​ដួលបោកក្បាល ស្លាប់ភ្លាមៗ យ៉ាង អាណោចអាធម៌


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង១០ និង៣០នាទីយប់​ ដោយមានបុរសម្នាក់ជិះម៉ូតូលឿនពេក ក៍ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿង បណ្ដាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ យ៉ាង អាណោចអាធម៌ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ ម្នាក់ឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាមុន ពេលកើតហេតុរូបគាត់បានឃើញបុរសម្នាក់ជិះម៉ូតូយ៉ាងតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅ ពីកើត ទៅលិច ទៅបុករថយន្តពីក្រោយបោកក្បាលទៅហ្នឹងថ្នល់ ស្លាប់ភ្លាមៗ អាណោចអាធម៌។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះ ឈ្មោះ សាម៉ុន សាមាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបប កម្មករសំណង់ មានស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បើកបរម៉ូតូម៉ាក HONDA Dream C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460 ។ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង