មិនដឹងប្រញាប់ទៅណាទេលោក បើកឡានហោះទៅបុកគេនៅម្ខាងផ្លូវទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយសារតែរថយន្ត មួយគ្រឿង បានបើកបរលឿនដូចហោះហើយបែកកង់មុខផ្នែកខាងឆ្វេងក៏រ៉េពេញផ្លូវ បណ្តាលឲ្យហោះឡើងសួនច្បារពុះចែកទ្រូងផ្លូវឆ្លងទៅម្ខាងទៀត ទៅបុកម៉ូតូ មួយគ្រឿងយ៉ាងពេញទំហឹងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតាមបណ្តយផ្លូវជាតិលេខ៦ នៅចំណុចមុខហាង នំប៉័ងផ្កាយមាស ក្រុម៦ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-0199 អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ រឺឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-5971 អ្នកបើកបរមិនត្រូវបានគេស្គាល់នោះទេ ដោយគ្រាន់តែដឹងថារងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្ករ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានបែកកង់មុខផ្នែកខាងឆ្វេង ហើយក៏រ៉េចង្កូតហោះឡើងសួនច្បារបុកដើមជ្រៃក្រឹមនៅលើសួនច្បារ បណ្តាលឲ្យដួលទ្រេត មួយដើម ហើយជ្រុលចង្កូតទៅមុខចូលទៅចំណែកផ្លូវម្ខាងទៀត ក៏បុកម៉ូតូ មួយគ្រឿងទៀត របស់ស្ត្រីម្នាក់ដែលកំពុងជិះយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង និងនាំយកមធ្យោបាយពាក់ព័ន្ធ និងអ្នកបើកបររថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង