សម្តេចសង្ឃរាជ បួរ គ្រី បន្តសកម្មភាពចែកទានដល់អ្នកក្រីក្រក្នុងខណ្ឌដង្កោ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ សម្តេចសង្ឃរាជ បួរ គ្រី ​និងក្រុមមនុស្សធម៌របស់ទ្រង់បានបន្តសកម្មភាពខ្លួនក្នុងការចែកទានដល់អ្នកក្រីក្រចំនួន៦៥គ្រួសារនៅតំបន់ជាយក្រុងក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលមានជីវិភាពខ្វះខាត។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានសង្ឃដីកាឱ្យដឹងថា ដើម្បីអបអរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ព្រះវស្សានោះ អង្គម្ចាស់ទ្រង់បានយាងដឹកនាំក្រុមការងារមនុស្សធម៍របស់ទ្រង់ផ្ទាល់មកចុះចែកអំណោយដល់អ្នកក្រីក្រ និងសិស្សក្រីក្រ ចំនួន៦៥គ្រួសារ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ កុសលផលបុណ្យទាំងនេះ ទ្រង់ធ្វើឡើងសម្រាប់ព្រះមហាក្សត្រយើង ដែលឈានចូល៦៦ព្រះវស្សា ឱ្យជួបពុទ្ធពរទាំង៥ប្រកាស។

សូមបញ្ជាក់ថា ពិធីចុះចំណោយដល់ ក្រីក្រ ចំនួន៦៥គ្រួសារ នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញបានធ្វើឱ្យពួកគេសប្បាយចិត្តនិងរំភើប ដែលសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មិនដែលមើលរំលងដល់អ្នកក្រខ្សត់នៅតំបន់ជាយក្រុងនេះ ខណៈគ្រួសារនៅមានចំនួនទៀតនៅមិនទាន់មានជីវិភាពល្អប្រសើរឡើងនៅឡើយ។ អំណោយរបស់ទ្រង់លើកនេះបាននាំយកមកនូវ អង្គរ គ្រឿងចំណីអាហារ ភេសជ្ជៈ ហើយជាពិសេសទ្រង់ប្រទាននូវ បន្ទោងពុទ្ធបដិមា ម្នាក់មួយៗ ថែមទៀតសម្រាប់គោរពបូជា៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង