ចាប់បានហើយ លោកកូនដែលដុតផ្ទះខ្លួនឯងពីម្សិលមិញ(video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយក្រុមគ្រួសារជនរងគ្រោះបានតាមរកចាប់ខ្លួនជនអ្នកលួចដុតបំផ្លាញផ្ទះម្តាយបង្កើតរបស់ខ្លួនឯងបានហើយ បន្ទាប់ពីបង្ក ហើយរត់គេចខ្លួនបានរយៈពេលប្រហែលជាង៣ម៉ោងរួចមក កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ការចាប់ខ្លួនជនបង្កធ្វើឡើងតាមការប្តឹងពីស្រ្តី ឈ្មោះ មាស សុខន អាយុ៥៨ឆ្នាំត្រូវជាម្តាយបង្កើតរបស់ជនជាប់ចោទឈ្មោះ មាស សីហា ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរស្នាក់នៅជាមួយម្តាយ ត្រង់ចំណុចផ្ទះកើតហេតុដោយអគ្គីភ័យខាងលើ ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាលពីម៉ោងប្រហែល ៣រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ មានករណីភ្លើងឆេះផ្ទះ (គ្រោះអគ្គីភ័យ)បានកើតឡើងនៅចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង បានបំផ្លាញផ្ទះអស់១ខ្នងសង់អំពីថ្មខាងក្រោមឈើខាងលើ មានទំហំទទឹងប្រវែង៧ម៉ែត្រនិងបណ្តោយ៩ម៉ែត្រ ដំបូលប្រក់ក្បឿង រងការខូចខាតទាំងស្រុងបើទោះបីជាមានរថយន្តរបស់ក្រុមនគរបាលពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ក៏មិនទាន់បានត្រឹមតែទប់ស្កាត់។

នៅក្នុងពេលកំពុងកើតហេតុនោះម្ចាស់ផ្ទះនិងកូនប្រសារបានអះអាងថា គ្រោះអគ្គីភ័យនេះកើតឡើងដោយសារឈ្មោះ មាស សីហា ជាអ្នកដុតបំផ្លាញដោយបានលើកហេតុផលថា នៅមុនពេលកើតហេតុបន្តិចឈ្មោះសីហា​ នេះជាអ្នកនៅក្នុងផ្ទះជាមួយមិត្តភក្ដិរបស់វា ដោយបងថ្លៃចេញទៅរកផឹកកាហ្វេមួយភ្លែតសោះស្រាប់តែមានភ្លើងឆេះផ្ទះហើយឈ្មោះ សីហា និងគូកន រត់គេចខ្លួនបាត់គ្មានដំណឹង។

តាមប្រវត្តិពីស្ត្រីម្ចាស់ផ្ទះនិងបងប្អូនបាន អះអាងថា ឈ្មោះ មាស សីហា នោះងប់ងល់និងការសេព(ជក់)ថ្នាំញៀន ប្រដៅមិនស្តាប់ទេ ហើយក៏ធ្លាប់យកទៅដាក់នៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀនច្រើនដងហើយនៅតែមិនឈប់ជាមួយគ្រឿងញៀន។

គេតែងតែទារលុយម្តាយយកទៅចាយវាយគ្មានរបៀប មិនគិតគូររៀនសូត្រនិងរកការងារធ្វើទេខ្ជិលទំនងជាខឹងទារលុយមិនបានដូចបំណងគេក៏ដុតផ្ទះដូច្នេះតែម្តងដោយសារឥទ្ធិពលស្រវឹងថ្នាំញៀនដែលគេតែងតែលួចជក់ជាញឹកញយនោះ។

ប៉ូលិសនិយាយថា ឈ្មោះ មាស សីហា នេះមានទោស២ ទី១បទល្មើសបំផ្លាញទ្រព្យសម្បត្តិដោយកាដុតផ្ទះ ទី២ ប្រើប្រាស់(សេព)គ្រឿងញៀនខុសច្បាប់រូបគេក៏បានសារភាពផងដែរ ទើបនគរបាលចាប់ឃុំខ្លួនដើម្បីបញ្ជូនទៅតុលាការ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង