មានដៃជើងមាំមួនល្អណាស់ ហេតុអីមិនទៅរកសីុត្រឹមត្រូវ ឆ្ងាញ់អីអាទៅលួចឆក់ប្លន់គេនឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសម្មភាពឆក់ខ្សែកបានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បានហើយប្រគល់អោយសម្ថកិច្ច។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីថ្ងៃទី១សីហាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងក្នុងភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សឿន ភារុណ ភេទប្រុសអាយុ២៤មុខរបរសិស្សស្នាក់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ខពោធិសែនជ័យ។ ជនសង្ស័យឈ្មោះ យូរ សុីរ៉ាដែត ភេទប្រុសអាយុ១៧មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ឬស្សីកែវខណ្ខឬស្សីកែវហើយជាមុខសញ្ញាដែលទើបនិងឆក់រួចនៅសង្កាត់បឹងកេងកង១ខណ្ខចំកាមនបានសម្រេច។

តាមសម្តីពីជនរងគ្រោះបានរៀបរាប់អោយដឹងថាមុនពេលកើតហេតុដោយរូបគាត់បានជិះម៉ូតូម៉ាក(ស្គុបពីធូដេរ)មានស្លាកលេខភ្នំពេញ១FE-៣២២៤ ពណ៌ទឹកសមុទ្របានចេញមកពីផ្ទះទៅធ្វើការតាមផ្លូវវេងស្រេងក៏មានជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសងសេរី២០០៨ពណ៍ខ្មៅមានស្លាកលេខកំពុងឆ្នាំង ១A:៩៧៥៨ បានមកក្បែរហើយបានធ្វើសម្មភាពឆក់ខ្សែករូបគាត់បានហើយជិះមកដល់ចំណុចច្រមុះជ្រូកស្ទឹងមានជ័រូបគាត់បានស្រែកថាចោរៗហើយពេលនោះក៏មានប្រជាពលរដ្ឋបានព័ទ្ធចាប់បានតែមិនទាន់បានវាយផងស្រាប់តែមានសម្ថតកិច្ចមកជួយអន្តរាគន៍ទាន់បានយកទៅប៉ុស្តិ៍។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខ័ណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង