អ្នកលក់នំកាឆាយសង្ហាពេក ផ្អើលស្រីៗ នាំគ្នាទៅទិញ និងលួចថតរូបទៀត (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ថៃ៖ កាលពីប៉ុន្មានខែមុននេះ មានបុរសម្នាក់ ជាអ្នកលក់នំកាឆាយ ត្រូវបានគេល្បីខ្ទរខ្ទារ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងមុខមាត់ស្រស់សង្ហាខ្លាំងពេក។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនោះ មានឈ្មោះថា Waniccha វ័យ២៣ឆ្នាំ កំពុងសិក្សានៅសាកលវិទ្យាល័យ Mahasarakham ហើយនៅពេលយប់ រូបលោក បានលក់នំកាឆាយ នៅតាមចិញ្ចើមផ្លូវ។

ក្នុងនោះដែរ ប្រុសស្អាតរូបនេះ ក៏បាននិយាយឲ្យដឹងដែរថា តាមពិតទៅ រូបលោកត្រូវគេចាប់អារម្មណ៍ តាំងពីឆ្នាំមុនមកម្លេះ ដែលមានអតិថិជន មកទិញនំកាឆាយ ហើយពេលនោះ ពួកគេបានថតរូបគាត់ បង្ហោះចូលក្នុងបណ្តាញសង្គម Twitter។ ប៉ុន្តែមិនសូវល្បីខ្លាំង ដូចជាបច្ចុប្បន្ននោះទេ ដែលប៉ុន្មានថ្ងៃនេះមានមនុស្សជាច្រើន បានមក លួចថតរូប និងសកម្មភាពរបស់គាត់ ដើម្បីបង្ហោះចូលក្នុងបណ្តាញហ្វេសប៊ុក។ ជាពិសេស ក៏មានឃ្លីបវីដេអូមួយ មានអ្នកចុចចូលមើល ជាង៤លានដងឯណោះ។

ដោយសារតែរូបសង្ហារបស់លោកWaniccha បានធ្វើឲ្យនារីជាច្រើននាក់ ជ្រួលជ្រើមទៅទិញ ដើម្បីបានថតមុខមាត់ដ៏ស្រស់សង្ហា របស់គាត់ ហើយក៏មានអ្នកខ្លះ បាននិយាយថា «អ្នកលក់នំកាឆាយរូបនេះ ស្រស់សង្ហា ដូចតារា»៕

តោះមើលមុខអ្នកលក់នំកាឆាយទាំងអស់គ្នា ថាសង្ហាដែរទេ?

Posted by Jintana Chinnarak on Saturday, November 26, 2016

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង