មានបញ្ហាសក់ជ្រុះមែនទេ?អាហារសំខាន់ៗ ទាំង៣យ៉ាងនេះ អាចជួយបាន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីប៉ុន្មានខែមុន ខ្មែរឡូតបានចុះផ្សាយ នូវអត្ថបទមួយចំនួន ដែលទាក់ទង ពីមូលហេតុនិងវិធីបញ្ឈប់ បញ្ហាជ្រុះសក់ ទៅកាន់ប្រិយមិត្ត ឲ្យបានជ្រាប។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្ត នឹងយល់ដឹងបន្ថែមទៀត ពីអាហារសំខាន់ៗ ជួយការពារបញ្ហាជ្រុះសក់ផងដែរ៖

១) ត្រី៖ ចំពោះត្រី មានប្រយោជន៍ខ្លាំងណាស់ លើផ្នែកសុខភាព និងសម្រស់របស់អ្នក ។ មិនតែប៉ុណ្ណោះ ត្រីក៏អាចជួយការពារសរសៃសក់ របស់អ្នក កុំឲ្យជ្រុះបានផងដែរ។ បន្ថែមពីនេះទៅទៀត ត្រីដែលល្អបំផុត មានដូចជា ត្រីសាម៉ុង ត្រីធូណា ព្រោះពពួកត្រីទាំងនេះ សម្បូរជាតិ ខ្លាញ់អូមេហ្កា៣ ដែលជួយ លើសរសៃសក់របស់អ្នក បានយ៉ាងល្អ និងការពារបញ្ហាសក់ជ្រុះទៀតផង។

២) បន្លែពណ៍បៃតង៖ បន្លែដែលមានពណ៍បៃតង មានដូចជា ស្ពៃជាដើម វាបានផ្ទុកនូវជាតិវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ ដូច្នេះអ្នកគួរតែបន្ថែម បន្លែពណ៍បៃតង ឲ្យបានច្រើន ក្នុងរបបអាហារ របស់អ្នក រឺក៏អ្នកអាចក្រឡុក យកមកពិសារក៏បាន ព្រោះពពួកបន្លែពណ៏ បៃតងទាំងនេះ អាចការពារ បញ្ហាសក់ជ្រុះបាន។

៣) ការ៉ុត៖ ការ៉ុត ជាបន្លែមួយប្រភេទ ផ្ទុកសារធាតុបេតាការូទីន ដែលអាចជួយការពារ សរសៃសក់ របស់អ្នក កុំឲ្យជ្រុះបាន។ ជាពិសេសអ្នកអាចយក ការ៉ុត មកទទួលទានឆៅ ក្រឡុក រឺក៏ចម្អិនក៏បាន អាស្រ័យលើចំនង់ចំណូលចិត្តរបស់អ្នក។

ទាំងនេះជាអាហារមួយចំនួន ក្នុងការការពារបញ្ហាជ្រុះសក់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង