ចេះនឹកឃើញទៅកើត! ដកកាំភ្លើងគំរាមបាញ់សំលាប់ប្រពន្ធនិងម្តាយក្មេក ព្រោះនឹកស្មានតែម្តាយក្មេកជាអ្នក…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ និងសហការជាមួយនគរបាលប៉ុស្តិ៍ធ្វើការចុះឃាត់ខ្លួនបុរសម្នាក់ជាប្ដីបានប្រើប្រាស់អាវុធខ្លីដកកាំភ្លើងគំរាមបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេកបង្្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១៧នៅចំណុចបន្ទប់ជួលលេខ១ តាមផ្លូវលំ ស្ថិតនៅភូមិត្នោតជ្រំ៣ សង្កាត់បឹងពុន២ ខណ្ឌមានជ័យ ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុឹម ច័ន្ទរីដា អាយុ២៤ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរស្នាក់នៅបន្ទប់ជួលភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យមានស្រុកកំណើតនៅភូមិក្រពើហា ឃុំក្រពើ ស្រុកតាខ្មៅ ខេត្តកណ្ដាលបានប្រាប់ថាសព្វថ្ងៃខ្លួនបានរស់នៅជាមួយស្រ្តីជាម្ដាយដែលមានឈ្មោះ គឹម វណ្ណ: អាយុ៥៨ឆ្នាំមុខរបរនៅផ្ទះដោយពេលចេញពីធ្វើការមកដល់ផ្ទះបានហូបបាយជុំគ្នា៤នាក់ជាមួយបងស្រី២នាក់និងបងប្រុសថ្លៃម្នាក់ទៀតលុះមកដល់ម៉ោង១១និង៣០នាទីស្រាប់តែមានបុរសជាប្ដីដើរកាត់មុខបន្ទប់ហើយក៏ឃើញបុរសជាប្ដីមកតែមិនរវល់ក៏ហូបបាយបន្តទៀតស្រាប់តែបុរសជាប្ដីបានដកកាំភ្លើងខ្លីចេញពីចង្កេះហើយដើរចូលក្នុងបន្ទប់ភ្ជង់គាត់ជាប្រពន្ធហើយម្ដាយគាត់ស្ទុះទៅវ៉ៃប្រតាយប្រតប់ហើយនារីជាប្រពន្ធក៏ចាប់ដណ្ដើមកាំភ្លើងចេញពីដៃរបស់ប្ដីគាត់ ទើបឃើញសមត្ថកិច្ចចុះមកដល់បន្ទប់ជួលចាប់វាយខ្នោះប្ដីគាត់យកទៅប៉ុស្តិ៍ ។

ជនសង្ស័យមានឈ្មោះ អ៊ុត បូរី ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជួលក្រុងតាខ្មៅ ខេត្តកណ្ដាលមានស្រុកកំណើតភូមិស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលស្គាល់ថាខ្លួនបានយកកាំភ្លើងខ្លីម៉ាក(ប៉េអាម៉ាប់)ទើបនិងទិញមកក្នុងតំលៃ៦០០ដុល្លាសហរដ្ឋអាមេរិកទៅគំរាមបាញ់សម្លាប់បើសិនជាប្រពន្ធមិនត្រលប់ទៅតាមគាត់តែប្រពន្ធនៅតែមិនព្រមទៅជាមួយក៏បានដកកាំភ្លើងអារមេគំរាមសម្លាប់តែសមត្ថកិច្ចចុះមកដល់តែម្ដង ។

ជនសង្ស័យ

លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផែនយុត្តិធម៍ខណ្ឌមានជ័យបានប្រាប់ថាបន្ទាប់ពីមានប្រជាពលរដ្ឋបានប្ដឹងសមត្ថកិច្ចថាមានករណីហិង្សាក្នុងគ្រួសារដោយប្រើអាវុធគំរាមបាញ់នៅសង្កាត់បឹងទំពុន២ក៏បាននាំកម្លាំងប៉ុស្តិ៍និងព្រហ្មទណ្ឌចុះទៅអន្តរាគមន៍ហើយពេលទៅដល់បន្ទប់ជួលកើតហេតុខាងលើក៏ឃើញស្រ្តីម្ដាយក្មេក និងប្រពន្ធបានចាប់បុរសជាប្ដីដែលប្រើអាវុធខ្លីគំរាមបាញ់សម្លាប់ហើយក៏កម្លាំងយើងធ្វើការឃាត់ខ្លួនជនបង្កហិង្សានិងដកហូតអាវុធខ្លីមួយដើមយកមកសាកសួរនាំទៅប៉ុស្តិ៍ហើយបុរសជាប្ដីស្រ្តីរងគ្រោះបានបញ្ជាក់ថាកាំភ្លើងម៉ាក (ប៉េអាម៉ាប់)របស់ជនសង្ស័យនេះបានយកម៉ូតូឌ្រីមសង់សេ១២៥សេរី០៧ទៅលក់បាន៥០០ដុល្លារហើយថែមលុយផ្ទាល់ខ្លួន១០០ដុល្លារហើយកាំភ្លើងនេះទិញក្នុងតំលៃ៦០០ដុល្លារ  ដោយមានចិត្តខឹងប្រពន្ធ និងប្រច័ណ្ឌខ្លាំងពេកទើបបុរសជាប្តីដាច់ចិត្តយកកាំភ្លើងខ្លីទៅបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេកដែលហាមឃាត់មិនអោយរស់នៅជាមួយគ្នាតែតាមពិតមកពីបុរសជាប្ដីតែងតែប្រើហិង្សាមកលើប្រពន្ធជាញឹកញ្ញាប់ទើបប្រពន្ធសំរេចរត់ចេញពីបន្ទប់ជួលនៅតាខ្មៅមករស់នៅជាមួយម្ដាយបង្កើតហើយបុរសជាប្ដីគិតខ្លីក៏គិតថាមកពីម្ដាយក្មេក និងក្រុមគ្រួសារខាងប្រពន្ធបំបែកបំបាក់មិនអោយរស់នៅជាមួយគ្នា។ តែបើទោះបីជាកើតមានហេតុការណ៍មួយនេះយ៉ាងណាក៏ដោយ សមត្ថកិច្ចបានធ្វើការឃាត់និងដកហូតវត្ថុតាងបានទាន់ពេលវេលាដែរ។ ក្នុងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ និងប៉ុនប៉ងធ្វើឃាតកម្មគិតទុកជាមុន(គំរាមសម្លាប់ប្រពន្ធ និងម្ដាយក្មេក) ហើយមានបំណងបាញ់សម្លាប់ខ្លួនឯងតាមក្រោយនេះ ខណៈនេះសមត្ថកិច្ចជំនាញកំពុងតែកសាងសំណរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

កាំភ្លើងម៉ាកប៉េអាម៉ាប់

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង