អស្ចារ្យម៉ង! ពិនិត្យទឹកនោមឃើញច្បាស់ហើយ នៅតវ៉ាទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានចាប់ឃាត់ខ្លួនបុរស៤នាក់យកមកធ្វើតេស្តទៅលើទឹកនោមមានផ្ទុកនូវសារធាតុញៀន។ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី០៥កញ្ញា ២០១៧ នៅលើកំណាត់ផ្លូវបេតុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៤នាក់ដែលឃាត់ខ្លួនបានរួមមាន៖
ទី១.ឈ្មោះ លី វាន់ណេត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ផ្ទះលេខ១២០ផ្លូវលំភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ទី២.ឈ្មោះ សេក ចាន់រតនា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវលំ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទី៣.ឈ្មោះ ព្រហ្ម សៅ អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវបេតុងភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ទី៤.ឈ្មោះ យូ ម៉ាឡានី អាយុ ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមសមត្ថកិច្ចបានប្រាប់ថា មុនឈានទៅដល់ការឃាត់ខ្លួនក្រុមខាងលើខណៈដែលកម្លាំងប៉ុស្តិ៍ធ្វើការល្បាតនៅចំណុចខាងលើបានឃើញក្រុមខាងលើជិះម៉ូតូឌុបគ្នាដោយសង្ស័យក៏ឃាត់យកមកកាន់អធិការនគរបាលខណ្ឌដើម្បីសាកសួរ និងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ក្រោយពិនិត្យទៅលើទឹកនោមរួច ឃើញថាទាំង០៤នាក់នេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្តង។

យោងតាមការឃាត់ខ្លួនតាមការពិនិត្យស្វែងរកសារធាតុញៀនពួកគេបានសារភាពថាពិតជាធ្លាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតប្រាកដមែនហើយបច្ចុប្បន្នជនសង្ស័យទាំង០៤នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីបន្តនីតិវិធី។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង