ខ្លាំងអី! ឥឡូវដកតំណែងអធិការរងខណ្ឌឬស្សីកែវដែលគម្រាមសម្លាប់ប៉ូលីសចរាចរណ៍នោះហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបំភ្លឺថា ទាក់ទងទៅនឹងករណីជម្លោះរវាងលោក ចាន់ ពៅ អធិការរង និងលោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវគឺសម្រេចឱ្យលោក ចាន់ ពៅ អធិកា ររងខណ្ឌឬស្សីកែវ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន។

ករណីទំនាស់នេះត្រូវបានធ្វេីការសម្របសម្រួលរវាងភាគីទាំងពីររួចហេីយនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប៉ុន្តែទោះជាយ៉ាងណា ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការកោះហៅភាគីជម្លោះទាំង២អោយចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការពន្យល់បកស្រាយលេីករណីដែលបានកេីតឡេីងនេះ។

លោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសារភាពថា លោកពិតជាបានផ្ញេីរសារសំលេងទៅគំរាមលោកនាយផ្នែកពិតប្រាកដមែន ដោយសារមូលហេតុខឹងខ្លាំងពេក។

ឆ្លងតាមចម្លេីយសារភាព និងភស្តុតាងជាក់ស្តែង ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់វិន័យជាលេីកទីមួយដល់លោកអធិការរងដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នអោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ។ ជាជំហ៊ានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង