ខ្លាំងមែន! ដេញកាប់គេពេញហាងហើយ ប៉ូលិសមកឃាត់ដេញកាប់ប៉ូលិសទៀត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ បុគ្គលិកហាងស៊ុប មានមាន ក្រោយមានទំនាស់ពាក្យសម្តីជាមួយហាងទល់មុខគ្នា ចូលទៅវាយនិងដេញកាប់ បុគ្គលិកហាង ស៊ុប ឡុកឡុក២ ផ្អើលគេឯងទាំងយប់ ពេលសមត្ថកិច្ចចុះមកឃាត់សួរនាំជនរូបនោះបានទាញ កាំបិតបុ័ងតោ ដេញវាយនិងកាប់សមត្ថកិច្ចទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ១២២ កែងនិងផ្លូវលេខ២៣៣ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ហាងទាំង២នេះ មានទីតាំងទល់មុខគ្នាកំពុងរៀបចំបិតហាង ដោយបុគ្គលិកហាងស៊ុប ឡុកឡុក២ ខ្លះអង្គុយលាងចាន ឆ្នាំង ខ្លះទៀតរៀបចំ តុ កៅអី ខណៈនោះស្រាប់តែជនបង្ក ឈ្មោះ ឃឹម ឈុនហួរ អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកហាងស៊ុប មានមាន ស្នាក់នៅកន្លែងកើតហេតុខាងលើ មិនដឹងថាមានគំនុំពីកាលណាមក បានជាដើរកាន់កាំបិតប៉័ងតោ សំដៅមកធាក់បុគ្គលិកហាង ឡុកឡុក២ ចំនួន២នាក់ កំពុងអង្គុយលាងចានដួលដាច់ផ្ងារ ហើយបុរសនោះ ដើរទៅក្នុងហាង កាប់តុនិងចានជ័រខូចខាតមួយចំនួន និងស្រែកឡូឡាផ្អើលគេផ្អើលឯង។

ភ្លាមៗនោះក៏៏មានប្រជាពលរដ្ឋបានធ្វើការរាយការណ៍ដល់សមត្ថកិច្ចមូលដ្ធាន ដើម្បីសួរនាំ និង អន្តរាគមន៍ តែមិនទាន់ សួរនាំងផង បុរសដែលកាន់កាំបិតនោះ រត់សំដៅមករកកាប់សមត្ថកិច្ចនិង ធាក់សមត្ថកិច្ចមួយជើងចំកណ្តាលទ្រូងដួល តែទោះជាយ៉ាងណាសមត្ថកិច្ចបានប្រើគ្រប់វិធីសាស្ត្រ រហូតចាប់វាយខ្នោះជនបង្ក យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូ៣។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កាំបិតប៉័ងតោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនាំនិងកសាងសំណុំរឿងបញ្ចូនខ្លួនទៅអធិការដ្ធាននគរបាលខណ្ឌទួលគោក និងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ចែងតាមផ្លូវច្បាប់ ៕ អត្ថ​បទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង