នាំមកជូនដោយ៖

អស្ចារ្យណាស់! កម្ពុជា ចាប់ផ្តើមមានសាកលវិទ្យាល័យលំដាប់ផ្កាយ៥ ហើយ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៧ នេះតទៅ ប្រទេសកម្ពុជាចាប់ផ្តើមមានសាកលវិទ្យាល័យលំដាប់ផ្កាយ៥ហើយ ហើយនិស្សិតខែ្មរលែង ចាំបាច់បារម្ភណ៍ទៅសិក្សានៅអាមេរិកឬទៅប្រទេសលោកខាងលិចទៀតហើយ។ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអគារថ្មីស្រឡាង ទំហំធំជាង ២ម៉ឺន៤ពាន់ម៉ែត្រការ៉េនិងមានកំពស់ប្រាំជាន់ សង់លើផ្ទៃដីជិត៧ហិកតា បានក្លាយជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់អន្តរជាតិទីមួយនៅកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល ធនធានមនុស្សនៅនឹងកន្លែង ដោយពុំចាំបាច់ធ្វើដំណើរទៅរៀននៅសហរដ្ឋអាមេរិកទៀតឡើយ។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP បានលើកឡើងថា “អគារ សិក្សាថ្មីនេះត្រូវបានយកចិត្តទុកដាក់គូរប្លង់និងរចនាឡើងដ៏ទំនើបបំផុត ដើម្បីបង្កើតបរិយាកាសសិក្សា ដ៏ល្អបំផុតសម្រាប់ និស្សិត ដូចទៅនឹងពួកគាត់កំពុងសិក្សានៅសហរដ្ឋអាមេរិកអញ្ចឹងដែរ”។

អគារសិក្សាថ្មីនេះ បំពាក់ទៅដោយបរិក្ខារសិក្សាទំនើបៗផុតគេរួមមាន៖ មន្ទីរពិសោធន៍ បន្ទប់កុំព្យូរទ័រ បណ្ណាល័យផ្ទុកឯកសារ រាប់ពាន់មុខ មន្ទីរស្រាវជ្រាវ សាលសម្រាប់និស្សិតដ៏ធំទូលាយ អាហារដ្ឋានស្តង់ដារ ថ្នាក់រៀនធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាព ១០០% បរិក្ខារកីឡាដ៏សំបូរបែប ធ្វើឱ្យអគារសិក្សាថ្មីរបស់ AUPP ក្លាយជាអគារសិក្សាលេចធ្លោរ ដែលប្អូនៗសិស្សានុសិស្សបាននឹងកំពុងទន្ទឹងរង់ចាំ ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយ សាស្រ្តាចារ្យល្បីៗ មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេង ទៀត។

AUPP ក៏ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាទទួលបានសញ្ញាបត្រពីរ (Dual Degrees) បន្ទាប់ពីបញ្ជប់ការសិក្សាដោយជោគជ័យនៅ AUPP ដែលសញ្ញាបត្រមួយចេញដោយ AUPP និងសញ្ញាបត្រមួយទៀតចេញដោយ សាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) ឬសាកលវិទ្យាល័យអារីហ្សូណា (UA)នៅអាមេរិក ។

AUPP នៅបន្តទទួលពាក្យចូលរៀនរហូតដល់ចុងខែ តុលា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង