ស្រេច! នារីស្រស់ស្អាត់ម្នាក់ខំចតរថយន្តនៅកៀនចិញ្ចើមផ្លូវហើយ មកតាមបុកពីក្រោយអូសជាងប្រាំម៉ែត្រ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នារី វ័យក្មេងស្រស់ស្អាតម្នាក់ចតរថយន្តនៅលើចិញ្ចើមផ្លូវឈប់ញាំអីត្រូវរថយន្តមួយគ្រឿងទៀតបើកមកបុកពីក្រោយពេញទំហឹងរុញប្រហែល៥ម៉ែត្របណ្ដាលឲ្យរងការខូចខាតគូទក្រោយរថយន្ត និងបែកកញ្ចក់ក្រោយទាំងស្រុង ចំណែករថយន្តបង្កព្យាយាមបើកគេចបាត់ស្រមោល។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុងត្រង់ចំណុចរបងម៉ុងឌីយ៉ាល់ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញនារីវ័យក្មេងស្រស់ស្អាតខាងលើ បើករថយន្តម៉ាកព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AQ-0928 មកឈប់ត្រង់ចំណុចកើតហេតុរួចចូលទៅអង្គុយញាំអីនៅដែលគេលក់នៅអែបចញ្ចើមផ្លូវក្បែកន្លែងកើតហេតុដែរស្រាប់តែមួយសន្ទុះក្រោយមកគេឃើញ រថយន្តមួយគ្រឿងមិនចាំម៉ាក និងមិនចាំស្លាកលេខបើកតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងខណៈមក ដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករថយន្តម៉ាកព្រូសចំពីក្រោយពេញទំហឹងរុញទៅមុខប្រហែល៥ម៉ែត្រ រងការខូច ខាតយ៉ាងដំណំ​  ចំណែករថយន្តបង្កបើករត់គេចបាត់ ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍មកធ្វើការវាស់វែងហើយអោយម្ចាស់រថយន្តរងគ្រោះទៅដាក់ពាក្យបណ្ដឹង៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង