តារាស្រស់ស្អាត កូកូ ចេះច្រើនកាន់តែមានទីផ្សារសិល្បៈជាងមុន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

មួយរយៈនេះតារាសម្តែងរូបស្រស់កញ្ញា កូកូ ដែលធ្វើឱ្យអ្នកគាំទ្រលង់ស្នេហ៍នោះ ពេលនេះនាងចេះច្រើនជំនាញហើយទីផ្សារសិល្បៈកាន់តែសំបូរឡើង ខណៈនាងកញ្ញាឯកលេខ៣របស់ SPY កាលពីឆ្នាំ២០១៣។

តារាសម្តែង​កញ្ញា កូកូ ដែលមានឈ្មោះពិត​ ស៊ឹម សេរីរត័្នមនី ធ្លាប់បានប្រឡងជាប់ជាកញ្ញាឯក ចំណាតថ្នាក់លេខ៣ ក្រុមហ៊ុនភេសជ្ជ:​ SPY ក្នុងឆ្នាំ២០១៣ ដែលធ្វើការប្រកួត​ប្រជែង​ នៅក្នុង មជ្ឃមណ្ឌលកំសាន្ត Rock ព្រមគ្នានោះកញ្ញា ទទួលបានពានរង្វាន់១ទៀត គឺផ្នែកសម្លេងផ្អែម កាលនោះ កូកូ​ ទទួលងារជាកញ្ញា សម្លេងផ្អែម ដែលធ្វើការជ្រើសរើសទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីបានប្រឡងជាប់ជ័យលាភីមក មានការងារជាច្រើន​ដែល កូកូ បានធ្វើរួមជាមួយ​ និងការងារសង្គម មួយចំនួនបន្ថែមទៀត​ មិនត្រឹមតែប៉ុណ្ណោះ​ កូកូ មានបទចម្រៀងជា Album នៅ SPY ទៀតផង។

ស្រីស្អាតសាច់សរ​ កញ្ញា​ កូកូ បានថតរឿងជាច្រើនរួមជាមួយនិងថតស៉្ពត(Spot TVC )អោយបណ្តាក្រុមហ៊ុនធំៗ
ក្រៅពីសម្តែង​ និងច្រៀង​ កញ្ញា​ កូកូ​ ជាពិធីករក្នុង TV ដ៏ពូកែហើយនិយាយ​ ភាសារអង់គ្លេសបានយ៉ាងស្ទាត់ជំនាញគេឧស្សាហ៍ឃើញ​កញ្ញា​ បង្ហាញខ្លួនជាពិធីការនីនៅក្នុងកម្មវិធីធំៗ​ នៅតាមសណ្ឋាគាលំដាប់ផ្កាយ​ ជារឿយៗផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៏កាន់តែខ្លាំង​ ពីស្រីស្អាត កញ្ញា ថ្ពាល់រលោង ភ្នែកធំៗ ធ្មេញជម្ពើស ញញឹមស្រស់សម្លេងស្រទន់ ពោរពេញដោយមន្តស្នេហ៏រូបនេះ មានបទចម្រៀងពិរោះនិងស្រទន់ស្តាប់​ ហើយអង្រួនចិត្តចាប់យកបេះដូងដែលលោកអ្នកស្មានមិនដល់​ បទចម្រៀងដែលពិរោះៗហើយទទួលបានការគាំទ្រខ្លាំង​ មានដូចជាបទ៖​ បទ ៖ Will You Remember Me , បទ ៖ គេនឹកខ្លួនឯង១០០%, បទ៖ ដង្ហើមស្នេហ៍ចុងក្រោយ​ ហើយថ្មីៗនេះបានចេញចម្រៀងជាចង្វាក់ Pop Rock (បទ៖ រឿងពួកយើង) បានបង្ហើរ​សម្លេងតបទៅបុរសសង្ហា កូនកាត់ចិន​ លោក​ ពៅ​ ពេជ្រ ដែលជាអតីត​ តារាចម្រៀងក្នុងផលិតកម្មរ៉ុកដែល​ កំពុងតែចាក់ដោតអរម្មណ៍យុវវ័យខ្លាំង​ ក្នុងបណ្តាញសង្គមក្នុងសប្តាហ៍នេះ….។

អ្វីដែលទស្សនិកជនឆ្ងល់​ គឺ​ ស្រីស្អាត កូកូ មានសមត្ថភាពរហូតដល់ទៅ៣ជំនាញ តែកញ្ញា​មិនបានប្រឡូកចូលសិល្បៈពេញលេញ​ ដូចអ្នកសិល្បៈឡើយ​ មិនដឹងមកពីមូលហេតុអ្វី៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង