ទៅបោះជំរុំនៅទ្វីបទឹកកកអង់តាកទិកតែមួយអាទិត្យសោះ ត្រូវចំណាយលុយអស់…..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បរទេស៖ ក្រុមហ៊ុនមួយ ត្រូវគេស្គាល់ថា White Desert ផ្តល់នូវសេវាកម្មដំណើរកម្សាន្តបែបបោះជំរុំនៅទ្វីបទឹកកកអង់តាកទិកដំបូងគេបង្អស់ និងមានតែមួយគត់លើពិភពលោក។

លោក Patrick Woodhead មានវ័យ ៤២ឆ្នាំ ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃ ក្រុមហ៊ុន White Desert បានបង្កើតក្រុមហ៊ុននេះឡើង ក្រោយដំណើរកម្សាន្ត៨០ថ្ងៃ របស់លោក និងភរិយា គឺលោកស្រី Robyn បានបញ្ចប់ទៅ នៅលើទ្វីបអង់តាកទិក។

សម្រាប់សេវាកម្មដំណើរកម្សាន្ត ក្រុមហ៊ុននឹងនាំអ្នកដំណើរទាំងឡាយ មកដើរលើផ្ទាំងទឹកកក ទាំងក្តីរំភើបរីករាយ គយគន់សត្វផេនគ្វីនមាឌធំៗ ក៏ដូចជាបានស្នាក់អាស្រ័យក្នុងទីជម្រកដែលមានសណ្ឋានក្រឡូម (Sleeping Pods)

ក្រៅពីនេះ ក្រុមហ៊ុន ក៏នាំអ្នកដំណើរមកទស្សនា ភ្នំទឹកកក ជាមួយនឹងល្អាងទឹកពណ៌ខៀវថ្លាផងដែរ។

ងាកមកមើលដោមឯណោះវិញ  ត្រូវបានឆ្នៃចេញពីកែវហ្វៃបឺរ (Fiberglass) ប្រកប​ដោយ​ភាពប្រណីត និងត្រូវបានបែងចែកគ្នាជាបន្ទប់ទឹក បន្ទប់គេងក៏ដូចជាកន្លែងទទួលទានអាហារ។ នៅក្នុងបរិវេណដោមទាំងអស់នោះ ឃើញមាន ពូកមួយគូ ផ្អែកដោយជើងគ្រែធ្វើអំពីឬស្សី ខ្នងកៅអីគ្របដណ្តប់ដោយរោមសត្វសម្រាប់តាំងលម្អ និងអាវស្បែកមួយសម្រាប់មានក្នុងបន្ទប់ទឹក ត្រូវបានផ្តល់ឲ្យអ្នកដំណើរ ដែលជាអតិថិជនរបស់ក្រុមហ៊ុន។

សម្រាប់ដំណើរកម្សាន្តមកទ្វីបអង់តាកទិកម្តងៗ គឺមានរយៈពេល ៨ ថ្ងៃ និងត្រូវចំណាយប្រាក់ចាប់ពី ៤៥ ០០០ ដុល្លារអាមេរិកឡើងទៅ ដែលតម្លៃនេះអាចយកទិញឡានទំនើបបានមួយគ្រឿង។

អ្នកដំណើរជាច្រើនត្រូវបានគេស្គាល់ថា អ្នកជំនួញរកស៊ីដែលមានលុយច្រើន សែរាជវង្ស ជួនកាលក៏មានអ្នកធ្វើដំណើរស្រាវជ្រាវផងដែរ។លោក Patrick Woodhead បានឲ្យដឹងថា៖

ពួកយើងធ្លាប់បានទទួលស្វាគមន៍ព្រះអង្គម្ចាស់ក្សត្រី របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលពុំធ្លាប់បានឃើញព្រិលពីមុនមក។

គួរបញ្ជាក់ឲ្យដឹងថា អាកាសធាតុនៅអង់តាកទិក គឺមានសភាពត្រជាក់ខ្លាំង ដូច្នេះ កន្លែងស្នាក់នៅនីមួយៗ ត្រូវបានបំពាក់ដោយម៉ាស៊ីនកម្តៅសម្រាប់ជំនួយដល់ការបំបាត់ភាពត្រជាក់។ បន្ថែមពីលើនេះ កន្លែងស្នាក់នៅទាំងប៉ុន្មានមានលទ្ធភាពទប់ទល់ល្បឿនខ្យល់ ១៨០ ម៉ាយ/ម៉ោង (២៨៩ គីឡូម៉ែត្រ/ម៉ោង) ដែលអាចកើតមាននារដូវរងារ។

ទោះយ៉ាងណា លោក Patrick Woodhead បានឲ្យដឹងថា គ្រប់យ៉ាង (កម្លាំងខ្យល់ ឬអាកាសធាតុ) មានភាពល្អប្រសើរ នៅរវាងខែ វិច្ឆិកា ដល់ខែធ្នូ ហើយក្រុមហ៊ុនជារឿយៗតែងធ្វើការនៅពេលនោះ។ តែយ៉ាងណា ដើម្បីធានាឲ្យបាននូវសុវត្ថិភាពរបស់ភ្ញៀវ គ្រប់យ៉ាងត្រូវបានរៀបចំទុកជាមុនស្រេចបាច់ ទោះអាកាសធាតុឃើញមានភាពល្អប្រសើរយ៉ាងណាក៏ដោយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង