អ្នកចាំទី Thibaut Courtois ត្រូវគេរំពឹងថានឹងទៅ Real Madrid


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អ្នកចាំទី Thibaut Courtois របស់ក្រុម Chelsea ដែលមានពាក្យលេចឮថានឹងផ្ទេរទៅកាន់ក្លិប Real Madrid នោះមិនបានចូលរួមហ្វឹកហាត់ជាមួយក្លឹបក្នុងក្របខ័ណ្ឌ Premier League មួយនេះទេកាលពីថ្ងៃច័ន្ទនេះ។

Courtois លេងឲ្យតោខៀវ Chelsea  ចាប់តាំងពីឆ្នាំ 2011 ពេលនោះគាត់ត្រូវបានក្លឹបអង់គ្លេសនេះទិញមកពីទឹកដីកំណើតរបស់ខ្លួនគឺក្លឹប Genk របស់ប៊ែលហ្ស៊ិកហើយបានដាក់ឲ្យខ្ចីជើងទៅកាន់ក្រុម Atletico Madrid ។

ខ្សែបម្រើស្លាបក្រុម Chelsea កីឡាករ Eden Hazard ក៏ត្រូវបានទាក់ទងដោយក្លិប Real Madrid ដែរប៉ុន្តែរូបគេបានចូលរួមការហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃចន្ទ។

Courtois បានជាប់ឈ្មោះជាអ្នកចាំទីដ៏ល្អបំផុតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីដែលពេលនោះបែលហ្ស៊ិកបានផ្តួលអង់គ្លេសនៅក្នុងការដណ្តើមយកលេខ ៣។

អ្នកចាំទីរូបនេះបានបង្ហាញខ្លួនឲ្យ Chelsea បាន 154 ប្រកួតដោយជួយក្រុមមិនឲ្យគេស៊ុតបញ្ចូលទីបាន 58 ប្រកួតនិងសង្គ្រោះបាល់បាន 152 គ្រាប់។

គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវលោក Maurizio Sarri បានថ្លែងកាលពីថ្ងៃសុក្រថា ” វាអាស្រ័យលើក្លឹប ហើយជាពិសេសលើខ្លួនគាត់ផ្ទាល់ថាចង់ទៅឬក៏នៅបន្ត ប៉ុន្តែខ្ញុំសង្ឃឹមថា Courtois នឹងនៅតែជាអ្នកចាំទីរបស់យើងដដែល” ។

Chelsea ទើបតែទទួលរងបរាជ័យក្រោមធ្វៃជើង Man City 2-0 កាលពីថ្ងៃអាទិត្យនេះក្នុងការដណ្តើមពាន Community Shield ដែលប្រកួតនោះអ្នកចាំទី Caballero ជាអ្នកទទួលបន្ទុក៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង