ស្រីស្អាតងូតទឹកថ្លុកនៅកណ្តាលផ្លូវមួយកន្លែង ក្រោយបង្ហោះស្រាប់តែជួបរឿងនឹកស្មានមិនដល់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បន្ទាប់ពីពេលដែលនាងក្រមុំរូបស្រស់សាច់សខ្ចី បានចុះងូតទឹកនៅថ្លុកនៅ កណ្តាលផ្លូវសាធារណៈក្នុងស្រុក Mae Ramat ភាគខាងជើងខេត្ត Tak ប្រទេសថៃ រួចមក បានធ្វើឱ្យស្ថាប័នពាក់ព័ន្ធជាច្រើន បានរកដំណោះស្រាយដើម្បីធ្វើការជួសជុលផ្លូវមួយនេះ ព្រោះហាក់បីដូចជាគួរឲ្យខ្មាស់ស្ត្រីម្នាក់នេះផងដែរ។

បើដោយយោងតាមដំណឹងចុងក្រោយបំផុតពីហ្វេសប៊ុកផេកមួយឈ្មោះថា «ฮากะเหรี่ยง» របស់ប្រទេសថៃបានបង្ហោះរូបថត ប៉ុន្មានសន្លឹក ព្រមទាំងបានសរសេរបញ្ជាកបន្ថែមទៀតថា៖ «បន្ទាប់ពីបានបង្ហោះ រូបភាពរបស់កញ្ញាដ៏ស្រស់ស្អាតគឺនាង Palmy ងូតទឹកនៅកណ្តាលផ្លូវហើយ នៅថ្ងៃនេះរាជការដែលប្រចាំការប្រចាំខេត្ត Tak បានរៀបចំចាត់ចែងបញ្ជូនរថយន្ត ដឹកសម្ភារៈទៅជួសជុលផ្លូវដែលរងការខូចខាតនោះហើយ រួមទាំងផ្លូវទៅផ្ទះរបស់នាង Palmy ផងដែរ។ ដោយការជួសជុលស្ថាបនាផ្លូវសាឡើងវិញជាថ្មីនេះ គឺមានដូចជា ការចាក់ថ្ម និងដីលុបកន្លែងដែលមានទឹកដក់ទឹក ដែលមានចម្ងាយប្រហែលជាជាង២០ គីឡូម៉ែត្រ។

ក្នុងនោះដែរគេក៏បានឃើញអ្នកស្រុកនៅទីនោះក៏បានធ្វើជាអ្នកសម្របសម្រួលទូទៅ ដើម្បីឲ្យដំណើរការនៃការជុសជុលផ្លូវមួយនេះបានស្រួលដែលត្រូវចំណាយរយៈពេល៣ថ្ងៃ។ ហើយក៏សូមអរគុណដល់ប្រធាន និងអនុប្រធានខេត្តទាំងអស់ ដែលបានចូលរួមធ្វើជាមួយគ្នា។ ជាពិសេសគឺការផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំង ទៅដល់កញ្ញា Palmy ដែលជាអ្នកមានចិត្តស្រឡាញ់ស្រុកកំណើតរបស់ខ្លួន»។

 

 

គួរបញ្ជាក់ផងដែរថា ស្រីស្អាត Palmy មានអាយុទើបតែ២៥ឆ្នាំទេ ដែលជាអ្នករស់នៅក្នុងស្រុក Mae Ramat ភាគខាងជើង ខេត្ត Tak នៃប្រទេសថៃ ខណៈពេលនេះនាងក៏បានឃ្លាតចាកចោលស្រុករបស់ខ្លួន ដើម្បីមកធ្វើការក្នុងទីក្រុងបាងកក។

ពេលនេះបំណងប្រាថ្នានាងដែលចង់បានផ្លូវជូនប្រជាពលរដ្ឋនៅទីនោះបានដូចបំណងរបស់នាងហើយ ក្នុងនោះផងដែរប្រជាពលរដ្ឋនៅទីនោះក៏មានការកោតសរសើរចំពោះរូបនាងផងដែរ ដោយគ្រាន់តែបង្ហោះរូបតែបីសន្លឹកគត់អាចចាក់ដោតបេះដូងឲ្យគេជួលជុលផ្លូវមួយនេះបានមែន៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង