ចាប់បាននៅតំបន់ឈូកមាស ហាក់ដូចជារឿងធម្មតាទៅហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី នៃអធិការនគរបាលខណ្ឌសែនសុខបានដេញនិងបង្ក្រាបជនសង្ស័យ២នាក់ ដកហូតបានគ្រឿងញៀន៤កញ្ចប់តូចនិងម៉ូតូ១គ្រឿង
ការពីវេលាម៉ោង៌៩ៈ៣០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ ភ្នំពេញហាណូយ កែង១៩៧០ជាប់និងហ្ការាស់សាំងតេលាក្នុងសង្កាតភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទី១ មានឈ្មោះ ទ្រី ចាន់នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់អូសរទេះបន្លែនៅផ្សារដើមគរ បច្ចុប្បន្នស្នាក់នៅជាមួយបងនៅក្រោយផ្សារឈូកមាស ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ មានស្រុកកំណើត នៅភូមិត្រពាំងតាគៀត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

ជនសង្ស័យទី២ មានឈ្មោះ រើន រី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក បច្ចុប្បន្នស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិដូង ឃុំតាំងចាង ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។

តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននិងឈានការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបានភ្នំពេញថ្មីកំពុងតែល្បាតនៅចំណុចមុខផ្សារឈូកមាសដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ ស លាយខ្មៅ គ្មានស្លាកលេខ ជិះតាមផ្លូវលខ២០១១ ទិសដៅពីត្បូងទៅជើងដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចកើតហេតុខាងលើកម្លាំងសមត្ថកិច្ចបានឲ្យជនសង្ស័យទាំង២នាក់ឈប់និងបានឆែកឆេរ ទៅលើខ្លួនប្រាណក៏បានប្រទះឃើញម្សៅក្រាម ស ថ្លា ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូចនិងម៉ូតូ១គ្រឿងនិងបានឃាត់ខ្លួនភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅសួរនាំនៅអធិការដ្ឋាន នគរបានខណ្ឌសែនសុខដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕⁠ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង