នាំមកជូនដោយ៖

វិធីធម្មជាតិ ៥យ៉ាង ជួយកម្ចាត់ស្នាមជ្រួញក្រោមភ្នែក បានយ៉ាងឆាប់រហ័ស


ទំហំអក្សរ៖ S M L

ស្បែកនៅខាងក្រោមភ្នែក គឺពិតជាស្តើងខ្លាំង ទន់ ហើយងាយជ្រួញ។ ហេតុផលខ្លះ បណ្តាលឲ្យមាន ស្នាមជ្រួញក្រោមភ្នែកនេះ ដោយសារ ការជក់បារី ការប៉ះត្រូវពន្លឺព្រះអាទិត្យខ្លាំងពេក ស្បែកស្ងួត គេងមិនបានគ្រប់គ្រាន់ និងភាពចាស់ ជាដើម។ ជាការពិតណាស់ តំបន់ផ្នែកខាងក្រោមភ្នែក គឺជាផ្នែកទីមួយ ដែលជាសញ្ញា បង្ហាញពីអាយុរបស់អ្នក ហេតុដូចនេះហើយ ទើបវាទាមទារឲ្យមាន ការថែរក្សា និងចិញ្ចឹមបីបាច់ឲ្យបានត្រឹមត្រូវផងដែរ។


រូបតំណាងស្នាមជ្រួញក្រោមភ្នែក

មនុស្សស្រីតែងចំណាយពេលជាច្រើន ដើម្បីកម្ចាត់ស្នាមជ្រួញក្រោមផ្នែកនេះចេញ តែក៏មិនមែន ជាការងាយស្រួលប៉ុន្មាននោះដែរ។ ជាសំណាងល្អ នៅក្នុងអត្ថបទនេះ និងប្រាប់អ្នកពីវិធីសាស្ត្រ កម្ចាត់ស្នាមជ្រួញក្រោមភ្នែក តាមបែបធម្មជាតិ ដោយមិនចាំបាច់ ចំណាយថវិកាច្រើននោះទេ៖

1. ផ្លែម្នាស់៖ អង់ស៊ីមជាច្រើន ដែលបានរកឃើញក្នុងផ្លែម្នាស់ អាចជួយក្នុងការព្យាបាលស្នាមជ្រួញបាន។

វិធីប្រើ៖ គ្រាន់តែយកទឹកផ្លែម្នាស់ ទៅលាបនៅលើតំបន់ដែលមានការប៉ះពាល់នោះ រួចទុក១៥នាទី លាងទឹកចេញជាការស្រេច។

2. ផ្លែត្រសក់៖ ត្រសក់ធ្វើឲ្យតំបន់នៅក្រោមភ្នែក មានសំណើម ហើយជួយកាត់បន្ថយស្នាមជ្រួញ និងខ្សែ ឆ្មាលៗនៅក្រោមភ្នែក។ ហើយវាក៏អាចជួយកាត់បន្ថយរ ង្វង់ភ្នែកខ្មៅ និងស្នាមជាំបានផងដែរ។

វិធីប្រើ៖ យកត្រសក់ចិតជាចំណិតស្តើងៗ ហើយយកមកបិតនៅក្រោមភ្នែក រួចទុកវាមួយសន្ទុះ សឹមយក ចេញ នោះជាការស្រេច។

3. ប្រេងអូលីវ៖ គឺជាផលិតផល ដែលអាចផ្តល់សំណើម ឲ្យស្បែកយ៉ាងខ្លាំងក្លា ហើយជួយកាត់បន្ថយការ កកើតនៃស្នាមជ្រួញបានផងដែរ។

វិធីប្រើ៖ ដោយគ្រាន់តែលាបវា នៅតំបន់ក្រោមភ្នែកនោះ ហើយទុកវារយៈពេល ២-៣នាទី សឹមលាងទឹក ចេញជាការស្រេច។

4. ផ្នែកសនៃស៊ុត៖ ផ្នែកសនៃស៊ុត គឺពិតជាពេញនិយម ក្នុងការប្រើដើម្បីបណ្តឹងស្បែកខ្លាំងណាស់។ ផ្នែកស នៃស៊ុតនេះ មិនត្រឹមតែជួយលុបបំបាត់ ស្នាមជ្រួញតែប៉ុណ្ណោះទេ វាថែមទាំងជួយការពារការជ្រួញ មុនអាយុថែមទៀតផង។

វិធីប្រើ៖ គ្រាន់តែលាបផ្នែកសនៃស៊ុត នៅក្រោមភ្នែក និងទុករហូតដល់វាស្ងួត សឹមលាងទឹកចេញជាការស្រេច។

5. ផ្លែបឺរ៖ ល្អសម្រាប់ការព្យាបាលស្នាមជ្រួញក្រោមភ្នែកផងដែរ។ វាជួយចិញ្ចឹមស្បែក និងកម្ចាត់ស្នាមជ្រួញ ខាងក្រោមភ្នែកបានយ៉ាងល្អទៀតផង។

វិធីប្រើ៖ យកផ្លែបឺរនោះច្របល់ឲ្យម៉ត់ ហើយលាបត្រង់ស្បែកកន្លែងជ្រួញនោះ ១៥នាទី សឹមលាងទឹកចេញ ជាការស្រេច៕

ប្រភព៖ បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង