ចាប់បានហើយ!!!ឃាតករចិត្តឆៅកាប់សម្លាប់ឪពុកខ្លួនឯងមិនញញើតដៃ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តស្វាយរៀង ៖ ​ឃាតក​រដែល​ចាក់​​សម្លាប់​ឪពុកខ្លួយឯងស្លាប់ក្នុងថ្លុកឈាមនៅខេត្តស្វាយរៀង ​ត្រូវ​​បាន​សមត្ថ​​កិច្ច​តាម​ចាប់​បាន​ហើយ កាលពី​វេលម៉ោង ​១១ និង ៣០​នាទី​យប់​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ2018 ​របស់​កម្លាំងជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ស្វាយរៀង សហការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​​ទី​២ ​ស្ថិត​នៅ​​ចំណុច​​ភូមិ​ព្រែក​ទាល់​១ សង្កាត់​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ។

គួររម្លឹកថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប មាន​ករណី​ឃាតកម្ម​ដ៏ព្រៃផ្សៃមួយ​កើតឡើង ដោយយុវជនឈាមរាវម្នាក់ដែលជាកូនខឹងនឹងឪពុកចេញពីផឹកស៊ីស្រវឹង មកដល់ផ្ទះវិញរករឿងជេរម្ដាយនិងកូនៗ ក៍ផ្ទុះកំហឹងស្ទុះទៅទាញយកកាំបិតខ្វែវកាប់ចិញ្ច្រាំទៅលើឪពុកចំនួន៣កាំបិតគ្មានត្រាប្រណី (​ត្រូវ​ចំ​ដើមទ្រូង​១​កាំបិត ស្មា​ខាងឆ្វេង​១​កាំបិត និង​ត្រូវ​ចំ​ក​១​កាំបិត) បណ្តាល ឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាម។

សមត្ថកិច្ចបានឲ្យដឹងថា៖
ឃាតករសម្លាប់ឪពុកខ្លួនឯងរូបនេះ ឈ្មោះ ផល ឆាយយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន)។រីឯ​ជន​រង​គ្រោះជា​ឪពុក ឈ្មោះ សុក មន អាយុ​៥៦​ឆ្នាំ ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ក្រោយ​ពេល​ដឹង​ថា ឪពុក​ជា​អ្នកប្រមឹក​ស្លាប់​ភ្លាម កូន​ក៏​បាន​ក្លាយ​ខ្លួន​ជា​ឃាតក​រត់គេច​ខ្លួន​បាត់​ទាំង​យប់​ដោយ​នាំ​យក​នូវ​វត្ថុ​តាង​ទៅ​ជាមួយ​ផង ។


លុះមួយថ្ងៃក្រោយមកត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទីយប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៨ នៅប៉ុស្ត៏រដ្ឋបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង