ម្ចាស់ការពារដំណែងជើងឯកអាល្លឺម៉ង់ បានធ្លាក់ចេញពីព្រឹត្តិការណ៏ World Cup 2018ក្រោយចាញ់កូរ៉េខាងត្បូង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

វាជារឿងមិនគួរឲ្យជឿរដែរអាល្លឺម៉ង់ ភ្លាត់​ចាញ់កូរ៉េខាងត្បូង 2 គ្រាប់ដែលជាហេតុធ្វើឲ្យក្រុមរបស់ខ្លួនធ្លាក់ចេញពីព្រឹត្តិការណ៏ World Cup 2018 ក្នុងវគ្គជម្រុះក្នុងពូល។

 

2 គ្រាប់របស់កូរ៉េខាងត្បូងរកបានដោយកីឡាករ Young-Gwon Kim នៅនាទី 90+4 និង មួយគ្រាប់ទៀត ដោយកីឡាករ Heung-Min Son នៅនាទី 90+7។

 

ចំណែក​ក្រុម​​ស៊ុយអែត​វិញធ្វើ​បានយ៉ាងល្អ​ដោយយកឈ្នះ ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ 3 គ្រាប់ដែលសម្រេចបាន​ដោយ​កីឡាករ Augustinsson នៅ​នាទី​ទី​50 និង​គ្រាប់​ទី​ 2​រក​បាន​ដោយ​កីឡាករ Granqvist ពី​ការ​ស៊ុត​បាល់ពិន័យ​11​ម៉ែត្រនៅនាទី​ទី​62 ខណៈ​គ្រាប់​ទី​3​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ម៉ិកស៊ីកូ​គឺកីឡាករ Edson Alvarez នៅ​នាទី​ទី74។ យ៉ាង​ណាមិញ ម៉ិកស៊ីកូ នៅ​តែ​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​មាន​​6​ពិន្ទុ​ស្មើ​គ្នា​​ជាមួយ​ ស៊ុយអែត​ ​៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង