នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ ចុះទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរមូស្លីមជាង២៤២៩គ្រួសារនិងពាំនាំ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ពិធីសំណេះសំណាល និងអបអរសាទរ សួរសុខទុកដោយពាំនាំគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន ដើម្បីចែកជូនប្រជាពលរដ្ឋ ជាសាសនិកខ្មែរឥស្លាមប្រមាណជាង២៤២៩គ្រួសារ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងព្រះវិហារឥស្លាមធំ គីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុត្តការល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងបែបនេះ តំណាងឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីមានការរួមដំណើរពីលោក ឧកញ៉ា សុះ ការី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាមូស្លីមកម្ពុជា លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំដ៍ទៃទៀត ដែលពាក់ព័ន្ធជាច្រើនផងដែរ ដើម្បីចុះទៅអបអរសាទរ សួរសុខទុក សំណេះសំណាល ដោយពាំនាំគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាមួយចំនួន។

ក្នុងសកម្មភាពចុះសួរសុខទុក និងសំណេះសំណាល ជាមួយសាសនិកខ្មែរឥស្លាមខាងលើនេះដែរ នាយឧត្តសេនីយ៍បណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងថា ជាការពិតណាស់ ចំពោះប្រជាពលរដ្ឋទាំងអស់ មិនថាជាសាសនិកខ្មែរឥស្លាម ឫជាពលរដ្ឋកម្ពុជាឡើយ ដែលបានសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺហាក់បីដូចជាបានរំឭក និងឆ្លុះបញ្ចាំងឲ្យឃើញនូវការសងគុណ និងដឹងគុណ ដែលស្ថិតក្រោមដំបូលនៃថ្ងៃ៧មករា ក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ «ពោលគឺតាំងពីបាទដៃទទេ» ជាមួយគ្នារហូតមកទល់បច្ចុប្បន្ននេះ អ្វីៗក៍យើងមាន យើងមានសប់គ្រប់បែបយ៉ាង នេះក៍ព្រោះតែមានការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងទៀតថា ក្នុងដំណើរសួរសុខទុក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជា២៤២៩គ្រួសារនាពេលនេះ គឺដើម្បីថ្លែងអំណរ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងពាំនាំនូវវប្បធម៌ចែករម្លែកមួយមកផ្ដល់ជូនផងដែរ ដោយក្នុង១គ្រួសារៗ ទទួលបានការឧបត្ថម្ភជាអង្ករ៣០គីឡូក្រាម ត្រីខ១យួរ ក្រម៉ា១ សារ៉ុង១ និងថវិកា២ម៉ឺនរៀលស្មើៗគ្នា រួមនិងសាលាសង្កាត់ច្រាំងចំរេះទី១ និងសាលាសង្កាត់ច្រាំងចំរេះទី២ ទទួលបានការឧបត្ថម្ភ ក្នុងមួយសង្កាត់៤០ម៉ឺនរៀលស្មើគ្នា សាលាខណ្ឌឫស្សីកែវទទួលបានការឧបត្ថម្ភ១លានរៀល ព្រះវិហ៊ារឥស្លាមចំនួន៣ខ្នង ដោយក្នុង១ខ្នងទទួលបានការឧបត្ថម្ភជាថវិកា១លានរៀលស្មើៗគ្នា និងឧបត្ថម្ភជាថវិកាជូនកងកម្លាំងប្រដាប់អាវុធ ដែលយាមកាមរក្សាសន្តិសុខនៅទីនោះផងដែរ នេះក៍ព្រោះតែមានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៍បានថ្លែងផងដែរថា ក្រោមការដឹកនាំពីលោកបណ្ឌិត ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ស.ស.យ.ក ដោយមានការរួមដំណើរពីក្រុមគ្រូពេទ្យជុំនាញៗជាច្រើននាក់ទៀត មកពីសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា និងរង់ចាំពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋចំនួន៦ពាន់នាក់ ដោយឥតគិតថ្លៃសេវាឡើយ ហើយនិងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសាលានូបៃ នៃព្រះវិហ៊ារឥស្លាមថ្មី គីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង