សន្និសីទសារព័ត៌មាន លាតត្រដាងការពិតនូវករណីចាប់ក្មេងវះយកគ្រឿងក្នុង (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅអគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ធ្វើសន្និសីទសារព័ត៌មានលាតត្រដាងនូវការពិត ជុំវិញការភ្ញាក់ផ្អើលបំពុលព័ត៌មានថា​មានករណីចាប់ក្មេងវះយកគ្រឿងក្នុង។

ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម​នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារពត័មានថា ករណីចាប់ក្មេងវះយកគ្រឿងក្នុង មិនទាន់មានទេនៅកម្ពុជានេះ។ លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់ពីលេចឮព័ត៌មាននេះភា្លម លោកបានកោះ​ហៅ​ស្នង​ការ​រាជ​ធានី-ខេត្តទាំង២៥ មកធ្វើការប្រជុំជាបន្ទាន់ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវថា​តើអ្វីនៅពីក្រោយរឿងនេះឲ្យពិតប្រាដក។ ក្រោយធ្វើការស្រាវជ្រាវរួចមក នាយឧត្តមសេនីយ៍អះអាងថា រឿងនេះអាចជាមានអង្គការចាត់តាំង ហើយពេលនេះដែរ​កម្លាំងនគរបាលជំនាញ​មានពន្លឺខ្លះហើយដើម្បីធ្វើការបន្ដទៀត។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង