បើកបរបញ្រ្ចាសទិសគ្នាបុកគ្នាពេញទំហឹងបណ្ដាលអោយបុរសចំណាស់ម្នាក់ស្លាប់យ៉ាងអនោចអធម


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល ៖ លោកតាវ័យ៦៣ឆ្នាំម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូ ចំណែកភាគីម្ខាងទៀតរងរបួសយ៉ាងដំណំផងដែរ ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែករកាកោង១។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោង២០និង៣០នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៨និង៣៩ ក្នុងភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល​ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-6394 បើកបរដោយឈ្មោះ ណាត វី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ នៅភូមិស្ពានថ្មី ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ណាត សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅជាមួយគ្នា។

ម៉ូតូនិចពណ៍ស ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក M.D
ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1GM-1684 បើកបរដោយឈ្មោះ សំ សុខន ភេទប្រុស អាយុ៦៣ ឆ្នាំមានទីលំនៅភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូMDនៅនឹងកន្លែង ចំណែកភាគីជិះម៉ូតូបង្ករ រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែករកាកោង១ដើម្បីជួយសង្គ្រោះអាយុជីវិត ចំណែកសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ រួមនឹងរត្ថុតាងផ្សេងៗទៀតត្រូវបាននគរបាល យកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមុខកំពូលដើម្បីដោះស្រាយគ្នាជាក្រោយ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង