ចេញពីធ្វើការយប់ស្ងាត់សូមប្រុងប្រយ័ត្ន ចោរច្រើនណាស់(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នារីវ័យក្មេងស្រស់សោភាពីនាក់ជិះម៉ូតូចេញពីធ្វើការនៅខារាអូខេ ឌីយ៉ាម៉ង់ ត្រឡប់ទៅផ្ទះត្រូវបានជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយ រួចធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះមិនបានសម្រេចបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ៈ៤០នាទីទៀបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅចំណុចមុខ(ផ្ទះ ជា ខេងll ផ្គត់ផ្គង់ គ្រឿង សំណង់ អគ្គិសនី និងសម្ភារៈជាង)នៅជាប់និងផ្សារ ហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ។

ជនរងគ្រោះទី១ ជាអ្នកអង្គុយនៅពីក្រោយមានឈ្មោះ មែង គីមហ៊ួយ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ ឌីយ៉ាម៉ង់ ស្នាក់នៅជាមួយម្តាយនៅម្តុំផ្សារអូរឬស្សី ខណ្ឌ៧មករា រងរបួសធ្ងន់។
ជនរងគ្រោះទី២ ជាអ្នកបើកម៉ូតូមានឈ្មោះ វិនថាន់ ស្រីពេជ្រ អាយុ១៨ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅ ម្តុំផ្សារស្ទឹងមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅសង្កាត់អូរឬស្សី ខណ្ឌ៧មករា រងរបួសស្រាល។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ទាំងពីនាក់ជិះម៉ូតូកូនទាមួយគ្រឿងពណ៍ក្រហម គ្មានស្លាកលេខ បានជិះចេញពីខារ៉ាអូខេ ឌីយ៉ាម៉ង់ នៅម្តុំផ្លូវ២៧១ នៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានជិះតាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅមិនចាំស្លាកលេខបានជិះមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ពាក់នឹងដៃម៉ូតូមិនបានសំរេចធ្វើឲ្យរូបគាត់ទាំងពីនាក់ដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ភ្លាមៗនោះជនសង្ស័យទាំងពីរនាក់ឃើញសភាពមិនស្រួលបានបន្ថែមល្បឿនទៅមុខបាត់ស្រមោលបន្សល់ទុកជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសាច់ញាតិ ជនរងគ្រោះបានមកដល់និងបានហៅម៉ូតូកង់បីដើម្បីដឹកជនរងគ្រោះទៅសង្គោ្រះនៅផ្ទះដោយខ្លួនឯងហើយជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ និងមិនរំខានដល់សមត្ថកិច្ច៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង