ពីក្រុងព្រះសីហនុគួរឱ្យអាសូរណាស់! ស្រ្តីម្នាក់ដើរតាមផ្លូវត្រូវខ្សែរកាបដាច់ធ្លាក់មកចំ បណ្ដាលឱ្យឆក់ស្លាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះសីហនុ៖ ករណីខ្សែកាបប្រើប្រព័ន្ធអុិនធឺណេតដាច់ និងបានធ្លាក់មកឆក់ស្ត្រីម្នាក់ ដែលកំពុងដើរនៅលើផ្លូវ ហើយត្រូវបានគេអូសចេញពីកន្លែងកើតហេតុមកកប់ដីខ្សាច់ ដើម្បីសង្គ្រោះបឋម តែជាអកុសលស្ត្រីខាងលើបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១:០០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខាងមុខការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។

ជនរងគ្រោះឈ្មោះ សៅ សាម៉ុន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បាអំពៅ រាជធានីភ្នំពេញ ។ តាមការបញ្ជាក់ពីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុគឺគាត់បានប្រើប្រពន្ធអោយទៅទិញបារីមួយកញ្ចប់ រួចក៏បាត់ដំណឹងសូន្យឈឹង ស្រាប់តែមួយសន្ទុះក្រោយមកមានគេប្រាប់ថា ប្រពន្ធបងបានដើរទាក់ខ្សែរកាបឆក់ស្លាប់បាត់ហើយ។

 

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានដើរទាក់ខ្សែកាបឆក់ស្លាប់ពិតប្រាកដមែន រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង