បារាំងដង្ហែរពានមកផ្ទះវិញមានអ្នកគាំទ្រារាប់សែននាក់ចាំទទួល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បារាំងដែលទើបតែលើពាន FiFa World Cup 2018 ថ្មីៗនេះបានដង្ហែរក្បួនរបស់ខ្លួនពីទីលានអេលីហ្សេសនៅទីក្រុងប៉ារីស ហើយត្រូវបានស្វាគមន៍ដោយអ្នកគាំទ្ររាប់សែននាក់កាលពីថ្ងៃច័ន្ទ។

បារាំងបានផ្តួលក្រូអាតក្នុងលិទ្ធផល 4-2 ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យហើយក្រុមពួកគេបានឈ្នះពាននេះជាលើកទី 2 ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយ។

ពួកគេត្រូវបានគេផ្តល់នូវការស្វាគមន៍យ៉ាងរាក់ទាក់នៅអាកាសយានដ្ឋាន Charles de Gaulle នៃទីក្រុងប៉ារីសមុនពេលក្បួនដង្ហែររបស់ពួកគេឆ្លងកាត់រាជធានី។ ក្រុមនេះក៏នឹងទទួលបានកិត្តិនាមខ្ពស់បំផុតរបស់ប្រទេសនេះផងដែរគឺ Legion d’Honneur ។

អ្នកគាំទ្របានចូលរួមអបអរនៅទូទាំងប្រទេសបារាំងពេញមួយយប់តែម្តង ប៉ុន្តែការប្រារព្ធពិធីនៅទីក្រុងមួយចំនួនត្រូវបានបំផ្លាញដោយអំពើហិង្សា។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅពេលការប៉ះទង្គិចគ្នាបានកើតឡើងនៅទីក្រុងប៉ារីស,ទីក្រុងលីយ៉ុង,ក្រុង Strasbourg និងទីក្រុង Rouen ។

បារាំងបានលើកពាននេះលើកដំបូងកាលពីឆ្នាំ 1998 ដែលពេលនោះពួកគេបានទទួលជ័យជម្នះដោយផ្តួលប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រ។

លោក Didier Deschamps គឺជាប្រធានក្រុមជម្រើសជាតិបារាំងកាលពី 20 ឆ្នាំមុនដែលជួយបារាំងឲ្យលើកពានកាលពីឆ្នាំនោះ ហើយលោកក៏ជួយបារាំងឲ្យលើកពាននេះម្តងទៀតក្នុងនាមជាគ្រូបង្វឹក។

កីឡាករវ័យ 49 ឆ្នាំរូបនេះគឺជាកីឡាករទី 3 បន្ទាប់ពីខ្សែប្រយុទ្ធ Mario Zagallo របស់ប្រេស៊ីលនិងកីឡាករអាឡឺមង់លោក Franz Beckenbauer ដែលជួយជម្រើសជាតិខ្លួនឲ្យឈ្នះពាន FiFa World Cup ក្នុងនាមជាកីឡាករនិងជាគ្រូបង្វឹក។

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង