បារាំងយកឈ្នះក្រូអាតបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បារាំងបានឈ្នះពានរង្វាន់ FIFA World Cup ជាលើកទី 2 របស់ខ្លួនដោយយកឈ្នះលើក្រុមជម្រើសជាតិក្រូអាតនៅក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤-២ នៅក្នុងកីឡដ្ឋាន Luzhniki នៃទីក្រុងម៉ូស្គូ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងក្នុងកីឡដ្ឋាន Luzhniki នៃទីក្រុងម៉ូស្គូគេឃើញមានអ្នកគាំទ្រជាច្រើនក្នុងកីឡាដ្ឋានមួយនេះ ការប្រកួតចាប់ផ្តើមបាន ១០នាទីតំបូងក្រុមក្រូអាតបានដាក់សម្ពាធជាខ្លាំងមកលើក្រុមជម្រើសជាតិបារាំង តែទោះជាយ៉ាងណាបារាំងមិនបណ្តោយអោយក្រូអាតរកគ្រាប់បាល់បានឡើយ។ ការប្រកួតបន្តដល់នាទី ១៨ ទើបគេឃើញបារាំងមានឱកាសទាត់បាល់ពិន័យ​ហ្វ្រីឃីកដែលជាឱកាសក្នុងការរកបានគ្រាប់ទី១ផងដែរ ដែលជាការតែតបាល់បញ្ចូលទីខ្លួនឯងដោយកីឡាករ Mario Mandzukic ។

បើទោះជាត្រូវបារាំងនាំមុខក្តី ក្រូអាតនៅតែបន្តវាយសម្រុកយ៉ាងខ្លាំងរហូតអាចរកគ្រាប់តាមស្មើរបានដោយកីឡាករ Ivan Perisic នៅ១០នាទីបន្ទាប់ពីគ្រាប់ទីមួយ។ ១០នាទីក្រោយមក នៅនាទី៣៨ កីឡាករ Ivan Perisic​ ដដែលជាអ្នកធ្វើឲ្យមានកំហុសក្នុងតបន់គ្រោះថ្នាក់របស់ខ្លួន គឺធ្វើឲ្យបាល់ប៉ះដៃដែលជាហេតុធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីឲ្យបារាំង Griezmann គឺជាអ្នករកគ្រាប់បាល់ឲ្យបារាំងនាំមុខក្រូអាតសារជាថ្មី ។

ការប្រកួតឈានចូលដល់តង់ទី២ ក្រូអាតដែលត្រូវគេនាំមុខនោះក៏បានព្យាយាមវាយសម្រុកជាថ្មី ការដាក់សម្ពាធរបស់ក្រូអាតមិនអាចធ្វើអ្វីមកលើក្រុមបារាំងបានឡើយផ្ទុយទៅវិញធ្វើឲ្យបារាំងមានឱកាសបាល់ដាច់មាត់ជារឿយៗរហូតអាចរកគ្រាប់ទី ៣នឹងទី៤ របស់ខ្លួនធ្វើបានដោយកីឡាករ Pogba ​នៅ​នាទី​៥៩ និង​នាទី​៦៥ ដោយ Kylian Mbappe ការនាំមុខ ៤-១ ជាលិទ្ធផលមួយដែលស្ទើរឲ្យក្រុមជម្រើសជាតិក្រូអាតនឹងអ្នកគាំទ្ររបស់ខ្លួនបោះបង់ទៅហើយ តែទោះជាយ៉ាងណាក្រូអាតក៏អាចរកគ្រាប់បាល់បានមួយគ្រាប់ទៀតដែរដោយគីឡាករ Mario Mandzukic នៅនាទី៦៩ ដែលជាកំហុសរបស់អ្នកចាំទី Hugo Lloris ។ ៤ទល់នឹង២ បានរក្សារហូតដល់បញ្ចប់៩០នាទី ដែលធ្វើឲ្យបារាំងក្លាយជាម្ចាស់ពានរង្វាន់ FIFA World Cup ២០១៨ ដែលជាពានទី២ ហើយរបស់ខ្លួនក្នុងប្រវត្តិសាស្រ្ត។

ថ្វីត្បិតតែក្រូអាតខកខានឱកាសមួយនេះក្តី ប៉ុន្តែក្រូអាតក៏អាចបង្កើតតំណត់ត្រាឲ្យជម្រើសជាតិរបស់ខ្លួនដែរ ដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ជាលើកដំបូងក្នុងឆ្នាំ ២០១៨ នេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង