មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះថ្នាក់រថយន្ត៣គ្រឿងបុកបន្តគ្នា
ខេត្តព្រះសីហនុ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោងប្រមាណជិត៤ល្ងាចថ្ងៃ០២ ខែសីហា ឆ្នាំ២០១៨នេះ ដោយមានរថយន្ត៣គ្រឿងបុកបន្តគ្នា បណ្តាលអោយមនុស្ស៤នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ ស្ថិតនៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៩-១៧០ ក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-7220 បើកបរដោយឈ្មោះ មឿន សាយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ (របួសធ្ងន់) លុះមកដល់ចំណុចខាងលើ បានបុកប៉ះនឹងរថយន្ត០១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7007 បើកបរដោយឈ្មោះ យ៉ុង សារុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិដើមស្នាយ ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត(របួសស្រាល) ក្នុងទិសដៅបញ្ច្រាសគ្នា ហើយក៏បន្តទៅបុករថយន្តដឹកសាំងម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-4821 (រថយន្តចតចោលក្បាលទៅទិសភ្នំពេញ) បើកបរដោយឈ្មោះ ប៉េ ណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបរ មានទីលំនៅភូមិពានា ឃុំអំពិលក្រាវ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមនុស្ស៤នាក់រងរបូសធ្ងន់់និងស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ៕
មតិលើបញ្តាញសង្គម Facebook